អនុប្រធានគណៈកម្មការសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev នៅថ្ងៃទី១៧ខែកក្កដា បានព្រមានថា ប្រសិនបើអ៊ុយក្រែនហ៊ានវាយប្រហារទៅលើទីតាំងនៅក្នុងតំបន់គ្រីមៀគ្រប់គ្រងដោយប្រទេសរុស្ស៊ីនោះ ទីក្រុងកៀវនឹងត្រូវប្រឈមថ្ងៃកាត់សេចក្តីពីជោគវាសនា។
លោក Dmitry Medvedev បានបញ្ជាក់នៅក្នុងជំនួបជាមួយអតីតទាហានក្នុងសង្គ្រាមលោកលើកទីពីរ នៅទីក្រុង Volgograd ភាគខាងត្បូងប្រទេសរុស្ស៊ីថាមានការព្រមានវាយប្រហារទៅលើតំបន់គ្រីមៀ ដែលមានទីតាំងទាហានរុស្ស៊ីឈរជើងនៅទីនោះ។
សារព័ត៌មាន TASS បានដកស្រង់សម្តីលោក Dmitry Medvedev ដែលបានបញ្ជាក់ថា
«រាល់សកម្មភាពវាយប្រហារណាមួយទៅលើតំបន់គ្រីមៀ គឺជាថ្ងៃដែលត្រូវកាត់សេចក្តីលើប្រទេសអ៊ុយក្រែនហើយ។
តាមសារព័ត៌មាន Interfax បានដកស្រង់សម្តីលោក Dmitry Medvedev ដែលបានបញ្ជាក់ថា ភាគីណាមួយ អ៊ុយក្រែនឬណាតូឱ្យតែហ៊ានវាយប្រហារទៅលើតំបន់គ្រីមៀ គឺជាការគំរាមកំហែងជាលក្ខណៈប្រព័ន្ធទៅលើទីក្រុងមូស្គូ ។
រុស្ស៊ីបានដាក់បញ្ជូលតំបន់គ្រីមៀនៅក្រោមការគ្រប់គ្រងរបស់ខ្លួននៅឆ្នាំ២០១៤ ។ តំបន់គ្រីមៀបានក្លាយទៅជាទីតាំងយុទ្ធសាស្ត្រមិនអាចខ្វះបានរបស់រុស្ស៊ី ដោយសារតែតំបន់នេះគឺជាទីតាំងយុទ្ធសាស្ត្រនៃកងពលប្រចាំសមុទ្រខ្មៅ៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters