ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់អាខោនហ្វេសប៊ុក​ Hong Meng Hour ដែលបានខមិ​នប្រមាថមេីលងាយមកលេីកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ ត្រូវបានសមត្ថកិច្ចកោះហៅ​ចូលខ្លួនមកបំភ្លឺ​ និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃ​ចន្ទ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​ ៖​ បុរសម្នាក់ឈ្មោះ​ ទី​ ទៀង​ ដែលជាម្ចាស់អាខោនហ្វេសប៊ុក​ Hong Meng Hour បានចូលទៅខមិ​នថា​ (លុយដល់ចឹង)​ ដែលជាការប្រមាថមេីលងាយមកលេីកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យរបស់យេីង​ ហេីយត្រូវបានសមត្ថកិច្ចកោះហៅ​ ចូលខ្លួនមកបំភ្លឺ​ និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន​ ។ 

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា Hong Meng Hour ដែលបានសរសេរថា (លុយដល់ចឹង)​ ដែលករណីអគ្គិភ័យ​ឆាបឆេះអគារ​ខុនដូ​ មួយកន្លែង​ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២២នេះ ។ 

ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុកផេក Hong Meng Hour ដែលបានសរសេរបែបនេះ​ ​និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលេីកងកម្លាំងសមត្ថកិច្ច​ ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ​ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ ។  

ប៉ុន្តែ​ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ២០២២​ កម្លាំងសមត្ថកិច្ច​ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ បានកោះហៅឈ្មោះ​ Hong Meng Hour ចូលខ្លួនមកបំភ្លឺ​ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ​ ជាពិសេស​ សមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់​ ដើម្បីសុំការលើកលែងទោស ​៕​

សូមចូលរួមសហការចែកចាយតែព័ត៌មានពិត​ !!!

ដោយ​៖ស​ តារា


ចែករំលែក៖