ភ្នំពេញ ៖ នៅថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨និង៣០នាទីព្រឹក នៅរដ្ឋបាលខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក- លោកស្រីអភិបាលរង, គណៈនាយករដ្ឋបាល លោកអធិការរងនគរបាលខណ្ឌ, លោក មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យទាំង១១, លោកប្រធានមន្ទីរពេទ្យបង្អែកចតុមុខ, លោក-លោកស្រីចៅសង្កាត់ទាំង១១, លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង១១, លោក លោកស្រីប្រធានទីរួមផ្សារទាំង៣, លោក ប្រធានប្រជាការពារខណ្ឌ និងតំណាងក្រុមហ៊ុនម៉ីសូដា ។
សូមបញ្ជាក់ថា, ក្នុងរបៀបវារៈ ៖
១-មតិស្វាគមន៍បើកកិច្ចប្រជុំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ។
២-របាយការណ៍ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង១១ និងទិសដៅការងារអនុវត្តបន្ត។
៣-មតិចូលរួមពិភាក្សារបស់សមាជិក សមាជិកា អង្គប្រជុំ។
៤-ការងារផ្សេងៗ
៥-មតិបូកសរុបរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ៕
ដោយ ៖ ស តារា