កីឡាករ Zlatan Ibrahimovic បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល១ឆ្នាំបន្ថែមទៀតដែលផ្តល់ឱ្យគាត់នៅជាមួយក្លិប AC Milan ហួសថ្ងៃខួបកំណើតគម្រប់៤១ឆ្នាំរបស់គាត់។ ខ្សែប្រយុទ្ធស៊ុយអែតដែលមានអាយុ៤១ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទី៨គ្រាប់ក្នុងលីគកាលពីរដូវកាលមុន ខណៈដែល AC Milan បានយកឈ្នះគូប្រជែង Inter Milan លើកពាន Serie A។
គាត់បានទទួលការវះកាត់ជង្គង់កាលពីខែឧសភា ហើយត្រូវបានគេរំពឹងថានឹងអវត្តមានរយៈពេល៨ខែ។ Ibrahimovic បានបង្ហាញនៅចុងបញ្ចប់នៃយុទ្ធនាការនេះថា គាត់គេងមិនលក់អស់រយៈពេល៦ខែដោយសារតែការឈឺចាប់។ អតីតខ្សែប្រយុទ្ធ Manchester United និង Paris St-Germain រូបនេះបានត្រឡប់មក AC Milan ក្នុងឆ្នាំ២០២០ដោយបានជួយឱ្យពួកគេទទួលបានពានរង្វាន់លីគដំបូងក្នុងរយៈពេល១១ឆ្នាំ។
Ibrahimovic ក៏នៅក្លិបផងដែរនៅពេលដែល AC Milan ឈ្នះ Scudetto ចុងក្រោយដោយបានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើង និងស៊ុតបញ្ចូលទីបាន១៤គ្រាប់ក្នុងការប្រកួត២៩លើកជួយពួកគេឱ្យឈ្នះពានរង្វាន់២០១១។
គាត់បានបន្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ ប៉ុន្តែបានចាកចេញទៅ Paris St-Germain នៅចុងបញ្ចប់នៃរដូវកាល២០១១-២០១២។
កីឡាករស៊ុតបញ្ចូលទីនាំមុខគេគ្រប់ពេលរបស់ប្រទេសស៊ុយអែត ជាមួយនឹង៦២គ្រាប់ក្នុងការបង្ហាញខ្លួនជាអន្តរជាតិចំនួន១២១មិនមែនជាកីឡាករក្រៅទីលានតែមួយគត់ក្នុងវ័យ៤០ឆ្នាំនៅក្នុងលីគកំពូលរបស់អឺរ៉ុបនោះទេ។ ប្រធានក្រុម Real Betis លោក Joaquin ដែលមានអាយុ៤១ឆ្នាំនៅថ្ងៃទី២១ ខែកក្កដាថ្មីៗនេះក៏បានចុះហត្ថលេខាលើការបន្តរយៈពេល១ឆ្នាំដើម្បីបន្តនៅក្លិប La Liga ផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)