ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចិនស៊ី ជីនពីង ជូនពរប្រធានាធិបតីអាមេរិក លោកបៃឌិន ឆាប់ជាពីកូវីដ-១៩

ចែករំលែក៖

ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានបង្ហាញក្តីសង្ឃឹមថា ប្រធានាធិបតីបៃឌិននឹងឆាប់ជាពីជំងឺកូវីដ-១៩ ។ នៅក្នុងសារផ្ញើទៅកាន់ប្រធានាធិបតីបៃឌិននាថ្ងៃទី២២ខែកក្កដាថា លោកសូមជូនពរដោយស្មោះឱ្យលោកបៃឌិនឆាប់ជាពីកូវីដ-១៩ ។
សារព័ត៌មានស៊ីនហួបានដកស្រង់សម្តីប្រធានាធិបតីដែលបញ្ជាក់ថា «ខ្ញុំសូមជូនពរដល់លោកឆាប់ជាសះស្បើយពីជំងឺ»។
កាលពីថ្ងៃទី២១ខែកក្កដា សេតវិមានអាមេរិកបានប្រកាសថាប្រធានាធិបតីបៃឌិនធ្វើតេស្តវិជ្ជមានកូវីដ-១៩ តែមានអាការៈស្រាល ប៉ុណ្ណោះ។ នៅពេលនេះលោកបៃឌិនបានធ្វើចត្តាឡីស័កនៅសេតវិមាន ដោយលោកបន្តធ្វើការដដែល ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Jean-Pierre ក៏បានប្រើប្រាស់ថ្នាំព្យាបាល Paxlovid ជាប្រភេទថ្នាំប្រឆាំងវីរុសកូវីដ-១៩ ផលិតដោយក្រុមហ៊ុន Pfizerផងដែរ។
នៅថ្ងៃទី ២១ខែកក្កដា ប្រធានាធិបតីបៃឌិនបានបង្ហោះនៅលើបណ្តាញសង្គមដោយបញ្ជាក់ថា «ខ្ញុំមានសុខភាពល្អ និងបំពេញការងារបានធម្មតា សូមជឿជាក់លើខ្ញុំ»៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Getty Images /TNS)


ចែករំលែក៖