ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបំបែកសំណុំរឿងឃាតកម្មប្តីយកពូថៅកាប់សម្លាប់ប្រពន្ធដើមព្រោះតែខឹងមិនឱ្យដឹកស្រូវចូលផ្ទះប្រពន្ធចុង

ចែករំលែក៖

ខេត្តក្រចេះ ៖ ជនសង្ស័យជាឃាតកម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្តធ្វើការឃាត់ខ្លួនពីបទយកពូថៅកាប់ប្រពន្ធដើមបណ្តាលឱ្យស្លាប់រឿងឃាត់មិនឱ្យដឹកស្រូវទៅឱ្យប្រពន្ធចុង។

    ការឃាត់ខ្លួនជនសង្ស័យជាប្តីកាប់សម្លាប់ប្រពន្ធដើមនឹងពូថៅនោះកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត និងស្រុកបានធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរីខេត្តក្រចេះ ក្រោមការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តដើម្បីបំបែកលើសំណុំរឿងអំពើឃាតកម្មដែលបានកើតឡើងនោះ។

    ក្រោយពីការចុះស្រាវជ្រាវបានរយៈពេលមួយថ្ងៃមក កម្លាំងនគរបាលជំនាញបានសម្រេចចាប់ឃាត់ខ្លួនជនសង្ស័យជាប្តីឈ្មោះ មាន ឈាងនី អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំខាងលើ។

    តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា នៅយប់ថ្ងៃកើតហេតុទី២៦ ខែកក្កដាឆ្នាំ២០២២ រូបគេបានយកពូថៅកាប់ទៅលើស្រ្តីរងគ្រោះជាប្រពន្ធដើមឈ្មោះក្តាន់ យេម អាយុ៦២ឆ្នាំ ចំកញ្ចឹងកខាងឆ្វេងបណ្តាលឱ្យដួលផ្កាប់មុខនៅលើភ្នក់ភ្លើងស្លាប់នៅនឹងកន្លែងតែម្តងនៅក្បែរខ្ទមស្រែ។ ឃាតកចិត្តភ្លើងរូបនេះបានបញ្ជាក់ថា ដោយសារតែខឹងនឹងស្រ្តីរងគ្រោះមិនឱ្យរូបគេដឹកស្រូវយកទៅឱ្យប្រពន្ឋចុងទើបរូបគេទប់កំហឹងមិនបាន។

    ក្រោយធ្វើការឃាត់ខ្លួននិងយោងតាមចម្លើយសារភាពរបស់ជនដៃដល់សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវីធីបន្ត៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖