ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន តែងពន្យល់ពីផ្លាកសញ្ញាចរាចរណ៍ ការបើកបរ ខណៈបង្កើតជាសំណួរ និងផ្តល់ជាចម្លើយផងដែរ ដោយលើកឡើងថា, តើបាត់បណ្ណសម្គាល់រថយន្តអាចស្នើសុំថ្មីបានទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?
ចម្លើយ៖ អាចស្នើសុំធ្វើថ្មីឡើងវិញបាន (ទុតិយតា ឬតតិយតា)
ឯកសារតម្រូវ៖
– អត្តសញ្ញាណម្ចាស់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
– ពាក្យស្នើសុំ (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)
– ពាក្យបណ្តឹងមានបញ្ជាក់ពី (ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់)
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)
កម្រៃសេវា៖
– បណ្ណសម្គាល់ (លេខរាជធានី-ខេត្ត) ៣៦.០០០ រៀល
បណ្ណសម្គាល់ (លេខពិសេសផ្ទាល់ខ្លួន) ៦០.០០០ រៀល
ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275។
សូមបញ្ជាក់ថា, ការបញ្ជាក់ដោយ ក្រសួងសាធារណការនិងដឹកជញ្ជូន ជាប្រយោជន៍ល្អបំផុត ដល់បងប្អូនប្រជាពលរដ្ឋ បានយល់ គ្រប់ៗគ្នា ៕
ដោយ ៖ សិលា