កម្លាំងទាហានអ៊ុយក្រែន បានប្រកាសថា បានកម្ទេចខ្លាំងគ្រាប់រុស្ស៊ីរហូតដល់១៩កន្លែងនៅក្នុងតំបន់ភាគខាងត្បូងអ៊ុយក្រែន ។ ក្នុងពេលនេះរដ្ឋាភិបាលទីក្រុងកៀវ កំពុងតែត្រៀមលក្ខណៈវាយប្រហារនៅតំបន់ Khersonទៀត។
នៅថ្ងៃទី១ខែសីហា បានដកស្រង់ការប្រកាសរបស់ទីបញ្ជាការប្រចាំសមរភូមិខាងត្បូងរបស់កម្លាំងទាហានអ៊ុយក្រែនដែលបានបញ្ជាក់ថា ទើបតែបានបំផ្លាញឃ្លាំងគ្រាប់ចំនួន៤កន្លែងរបស់ទាហានរុស្ស៊ីនៅភាគខាងត្បូង ។ នៅពេលកន្លងមក ទាហានអ៊ុយក្រែនក៏បានបំផ្លាញឃ្លាំងគ្រាប់របស់រុស្ស៊ីចំនួន១៥កន្លែងផងដែរ និងស្ពានមួយចំនួនដូចជាស្ពាន Antonovskiy ឆ្លងកាត់ដងទន្លេ Dniproនៅក្នុងខេត្ត Kherson ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។
សារព័ត៌មាន Ukrinform បានដកស្រង់សម្តីមន្ត្រីក្នុងខេត្ត Odessa ប្រទេសអ៊ុយក្រែនដែលបញ្ជាក់ថា នៅថ្ងៃទី៣០ខែកក្កដា កម្លាំងរបស់ខ្លួនបានបាញ់ប្រហារដោយមីស៊ីល HIMARS ផលិតដោយអាមេរិកបំផ្លាញទូរថភ្លើងដឹកគ្រាប់និងអាវុធរហូតដល់៤០ទូរបស់ទាហានរុស្ស៊ី ពីតំបន់គ្រីមៀទៅកាន់តំបន់ Kherson។
រុស្ស៊ីមិនបានលើកឡើងពីបញ្ហាខាងលើនេះឡើយ។ នៅពេលនេះកម្លាំងទាហានរុស្ស៊ីនៅភាគខាងត្បូង អ៊ុយក្រែនកំពុងតែខិតខំពង្រឹងកម្លាំង និងកាត់បន្ថយការខូចខាត ក្នុងពេលដែលអ៊ុយក្រែនត្រៀមវាយប្រហារនៅក្នុងតំបន់ Kherson។ ក្រៅពីការការពារ ទីក្រុងមូស្គូក៏បានវាយប្រហារទៅលើគោលដៅរបស់អ៊ុយក្រែន នៅខាងក្រៅទឹកដីKhersoផងដែរ ៕ ដោយ៖ ធីរីណា
រូបថត ៖ CAND
រូបថត ៖ Al Jazeera, DW, Defense Post