ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបញ្ជូននាវាផ្ទុកយន្តហោះទៅក្បែរកោះតៃវ៉ាន់ ពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់លោកស្រីប៉េឡូសុី

ចែករំលែក៖

ប្រធានរដ្ឋសភាអាមេរិក លោកស្រីប៉េឡូសុី អាចនឹងទៅកាន់កោះតៃវ៉ាន់ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីរបស់លោកស្រី។ ប៉ុន្តែប្រសិនបើលោកស្រី ប៉េឡូសុី បំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់នោះ នឹងធ្វើឱ្យស្ថានភាព កាន់តែតានតឹង ។
សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២បានចុះផ្សាយថា នៅពេលនេះដែរអាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់ដែនសមុទ្រក្បែរកោះតៃវ៉ាន់ ហើយ ជាមួយគ្នានោះកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំង៤គ្រឿង ក្នុងនោះរួមមានទាំងនាវាផ្ទុកយន្ដហោះចម្បាំងមួយគ្រឿងផងឱ្យទៅឈរជើងនៅឯតំបន់ដែនទឹកស្ថិតភាគខាងកើតកោះតៃវ៉ាន់ ខណៈដែលលោកស្រីប្រធានសភាតំណាងរាស្ត្រអាមេរិក ប៉េឡូស៊ី ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅដល់តៃវ៉ាន់នៅយប់ថ្ងៃអង្គារនេះ។
បើតាមកងទ័ពជើងទឹកអាមេរិកបានបញ្ជាក់ថា នាវាចម្បាំងទាំង៤គ្រឿងខាងលើរួមមាន នាវាផ្ទុកយន្ដហោះចម្បាំង USSR Ronald Reagan ដែលបានធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយកំពុងឈរជើងនៅសមុទ្រហ្វីលីពីន ស្ថិតនៅភាគខាងកើតកោះតៃវ៉ាន់និងហ្វីលីពីន ព្រមទាំងភាគខាងត្បូងនៃប្រទេសជប៉ុន។
យោងតាមទិន្នន័យរបស់វេបសាយតាមដានផ្លូវចរាចរណ៍ផ្លូវអាកាស Flight Radar 24 នាពេលនេះ គឺយន្តហោះធុន Boeing C-40C ដែលដឹកប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៉ី ប៉េឡូស៉ី (Nancy Pelosi) បានចាកចេញពីទីក្រុងគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៉ីហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅមុននេះបន្តិច នាថ្ងៃអង្គារទី២ ខែសីហា ឆ្នាំ២០២២៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ​AP

រូប​ថត​ ៖​ US NAVY


ចែករំលែក៖