ព័ត៌មានទាន់ហេតុការណ៍៖

ឈាបនដ្ឋាននៅអាល្លឺម៉ង់អាចនឹងផ្អាកដំណើរការដោយសារតែខ្វះថាមពលហ្គាស

ចែករំលែក៖

បណ្តាឈាបនដ្ឋាន(ឡបូជាសព)នៅអាល្លឺម៉ង់ត្រូវបានផ្អាកទាំងស្រុងក្នុងពេលដែលប្រទេសនេះកំពុងប្រឈមវិបត្តិកង្វះថាមពល យ៉ាងខ្លាំង។ កន្លងមកអាល្លឺម៉ង់ក៏បានចេញបញ្ជាឱ្យបិទភ្លើងនៅតាមទីសាធារណៈ បិទប្រព័ន្ធទឹកក្តៅ ដើម្បីសន្សំសំចៃថាមពលសម្រាប់រដូវរងានាពេលខាងមុខ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចបង្កឱ្យមានការប្រឈមមុខកាន់តែតានតឹងរវាងអឺរ៉ុបនឹងរុស្ស៊ី ។ ប្រទេសជាច្រើនត្រូវបានរុស្ស៊ីកាត់ផ្តាច់ទាំងស្រុងនូវការផ្គត់ផ្គង់ថាមពល ។ ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់ កំពុងតែខិតខំរក្សាថាមពលហ្គាសទុកឱ្យបានច្រើនខ្លាចរុស្ស៊ីកាត់ផ្តាច់ទាំងស្រុងក្នុងពេលអាល្លឺម៉ង់ត្រូវការប្រើប្រាស់ខ្ពស់បំផុតនៅរដូវរងា។ រាល់សកម្មភាពសាធារណៈដែលប្រើប្រាស់ហ្គាសត្រូវបានផ្អាកទាំងស្រុង ដូចជា ឈាបនដ្ឋានជាដើម។
លោក Svend-Joerk Sobolewski ប្រធាសមាគម ឈាបនដ្ឋានអាល្លឺម៉ង់បានឱ្យដឹងថា ក្នុងករណីអាល្លឺម៉ង់រកបានប្រភពផ្គង់ផ្គង់ថាមពលផ្សេងទៀត វិស័យបូជាសពគឺជាអាទិភាព បើមិនមានហ្គាសឈាបដ្ឋានទាំងឡាយនឹងមិនអាចដំណើរការនោះឡើយ ។ លោកបន្តទៀតថា «ការស្លាប់ យើងមិនអាចរារាំងបានឡើយ»។
នៅក្នុងប្រទេសអាល្លឺម៉ង់ គឺមានមនុស្សប្រមាណ១លាននាក់ស្លាប់ ក្នុងមួយឆ្នាំ ៗ ក្នុងនោះមានសាកសពរហូតដល់ទៅ៣/៤គឺត្រូវបានបូជា ។ បើប្រៀបធៀបនឹងប្រទេសអឺរ៉ុបផ្សេងទៀត ដោយសារតែមួយផ្នែកជាប្រពៃណីរបស់អាល្លឺម៉ង់ពិសេសគឺតំបន់ខាងកើតអ្នកស្លាប់ត្រូវតែបូជា៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Getty Images

រូប​ថត​ ៖ AFP


ចែករំលែក៖