ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសកីឡាការិនី Beth Mead ត្រូវបានជាប់ជាអ្នកលេងបាល់ទាត់ UEFA Women’s EURO 2022 Player of the Tournament បន្ទាប់ពីពួកគេយកឈ្នះអាល្លឺម៉ង់ ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យកន្លងទៅ។
កីឡាការិនីវ័យ២៧ឆ្នាំរូបនេះលេងបាន៦ប្រកួតក្នុងការប្រកួត ហើយបានឈ្នះពានរង្វាន់ Player of the Match ក្នុង២ប្រកួតផងដែរ។
Mead ក៏បានឈ្នះពានរង្វាន់ជាកីឡាការិនីរកគ្រាប់បាល់បានច្រើនជាងគេTop Scorer នៃការប្រកួតដោយស៊ុតបញ្ចូលទីបាន៦គ្រាប់ និង assist ៥គ្រាប់ បន្ទាប់មកកីឡាការិនី Alexandra Popp របស់អាល្លឺម៉ង់ និង Alessia Russo របស់អង់គ្លេស។
ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ Lena Oberdorf អាយុ២០ឆ្នាំបានឈ្នះពានរង្វាន់កីឡាការិនីវ័យក្មេងនៃការប្រកួត។
កន្លងទៅកីឡាការិនីសញ្ជាតិហូឡង់ Lieke Martens និងកីឡាការិនីអាល្លឺម៉ង់ Nadine Angerer បានឈ្នះពានរង្វាន់ជាកីឡាការិនីឆ្នើមប្រចាំការប្រកួតកាលពីព្រឹត្តិការណ៍យូរ៉ូស្ត្រីក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៣ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)