ព័ត៌មានទាន់ហេតុការណ៍៖

ចិនផ្អាកនាំចូលទំនិញជាច្រើនប្រភេទពីកោះតៃវ៉ាន់

ចែករំលែក៖

ចិនបានប្រកាសផ្អាកនាំចូលទំនិញជាច្រើនប្រភេទពីកោះតៃវ៉ាន់ ក្នុងពេលដែលប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ។
នៅក្នុងសេចក្តីប្រកាសថ្មីបំផុត នាយកដ្ឋានពន្ធដារចិន បានប្រកាសផ្អាកនាំចូលទំនិញមួយចំនួនពីកោះតៃវ៉ាន់ ក្នុងនោះមាន ក្រូច ត្រី…ចាប់ពីថ្ងៃទី៣ខែសីហាតទៅ ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា នឹងផ្អាកលក់ខ្សាច់ទៅកាន់កោះតៃវ៉ាន់។
កន្លងមកនៅថ្ងៃទី១ខែសីហា ចិនក៏បានពង្រីកបញ្ជីឈ្មោះ ពាណិជ្ជកម្មបន្ថែមក្នុងបញ្ជីខ្មៅ ក្នុងនោះមានផលិតផល៣០០០មុខ និងក្រុមហ៊ុនផលិតជាង១០០ក្រុមហ៊ុនរបស់តៃវ៉ាន់ក្នុងបញ្ជីខ្មៅ។
ផលិតផល ៣០០មុខដែលចិន ហាមនាំចូលទៅកាន់ទីផ្សារចិននោះ ភាគច្រើនគឺជាគ្រឿងសមុទ្រ តែ និងទឹកឃ្មុំជាដើម ។
នៅយប់ថ្ងៃទី២ខែសីហា កម្លាំងទាហានជើងទឹកចិនបានបន្ថែមនុំ ស្ករគ្រាប់ នុំកញ្ចប់…ក្នុងបញ្ជីហាមនាំចូលប្រទេសចិន។ សកម្មភាពខាងលើរបស់ចិនកើតឡើងក្នុងពេលដែលលោកស្រី Nancy Pelosi ប្រធានរដ្ឋសភាអាមេរិកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ដែលជាដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់បំផុតរបស់អាមេរិកទៅកាន់កោះនេះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ChannelNewsAsia/Bloomberg


ចែករំលែក៖