ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញវិជ្ជមានកូវីដ-១៩ លើព្រះសង្ឃ១៦អង្គ,លោកតាម្នាក់នៅវត្ត១ក្នុងស្រុកបរិបូណ៌

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីទទួលបានព័ត៌មានស្តីអំពីព្រះសង្ឃគង់នៅវត្តអង្គ ក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌មានអាការក្អក ក្តៅខ្លួន នៅព្រឹកថ្ងៃទី ៣ខែសីហាឆ្នាំ២០២២ ពីអាជ្ញាធរស្រុក បានស្នើដល់មណ្ឌល សុខភាព ស្រុកបរិបូណ៌ទៅធ្វើតេស្តរហ័ស ដល់ព្រះសង្ឃនិងដូនជីតាជីដែលនៅក្នុងវត្តនោះ ជាលទ្ធផលឃើញវិជ្ជមានចំនួន១៧អង្គ/នាក់ ។

លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ បានប្រាប់តាមទូរស័ព្ទថាក្រោយពីទទួលព័ត៌មានថាព្រះសង្ឃគង់នៅក្នុងវត្តអង្គ មានអាការក្តៅខ្លួន ក្អកលោកបានស្នើដល់ក្រុមគ្រូពេទ្យមណ្ឌលសុខភាពស្រុកបរិបូណ៍និងចាត់ ឲ្យ មន្ត្រីរដ្ឋបាលស្រុកបរិបូណ៌ ទៅយកសំណាក ព្រះសង្ឃគង់នៅ វត្តនោះ ដែលជាលទ្ធផលព្រះសង្ឃចំនួន១៦អង្គនិងតាជីម្នាក់រកឃើញវិជ្ជមានកូវីដ-១៩ ។

លោកវេជ្ជបណ្ឌិត ងិន សារ៉េត មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រោយការរកឃើញវិជ្ជមានកូវីដ-១៩ ព្រះសង្ឃនិងតាជីគង់នៅវត្តអង្គ យើងក៏បានបន្តយកសំណាកទៅពិនិត្យម៉ាស៊ីនធំនៅរាជធានីភ្នំពេញបន្ត។ ជាមួយគ្នានេះព្រះសង្ឃនិងអ្នកវិជ្ជមានទាំងអស់ត្រូវបានដាក់ឲ្យព្យាបាលនៅក្នុងវត្តមិនឲ្យចេញទៅណានោះទេ ។ លោកវេជ្ជបណ្ឌិត ងិន សារ៉េត បានបន្ថែមថា នៅសាលាខេត្តកំពង់ឆ្នាំងយើងក៏បានធ្វើតេស្ត លើមន្ត្រីរាជការ ដែលជាលទ្ធផលតេស្តរហ័សបាន រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ផង ដែរ ។

លោក ងិន សារ៉េត ប្រធានស្រុកប្រតិបត្តិកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២២ នេះបានឱ្យដឹងតាមទូរស័ព្ទថា ក្រុមគ្រូពេទ្យស្រុកបរិបូណ៌បានធ្វើ Rapitest រកឃើញវិជ្ជមានកូវីដ ១៩ លើព្រះសង្ឃចំនួន ១៦ អង្គ និងឧបាសកម្នាក់នៅក្នុងវត្តអង្គ ស្ថិតនៅក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ការធ្វើតេស្តនៅក្នុងសាលាខេត្តនៅព្រឹកថ្ងៃទី ៣ ខែសីហា ដើម្បីចូលរួមក្នុងពិធីការមួយនៅព្រឹកថ្ងៃទី៣ខែសីហានេះ ក៏បានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន ៤ នាក់ផងដែរលើមន្ត្រីរាជការ។ ដូច្នេះមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងមេត្តាប្រុងប្រយ័ត្ន និងស្នើសុំចូលរួមអនុវត្តវិធានការ ៣ កុំ និង ៣ ការពារ។

ជុំវិញការរកឃើញវិជ្ជមានកូវីដ-១៩ នេះដែរលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងសូមមេត្តាប្រុងប្រយ័ត្នបន្ថែមទៀតគឺត្រូវអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលគឺ ៣កុំ ៣ការពារដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

ដោយ៖ សូរិយា


ចែករំលែក៖