ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុកផ្លូវការរបស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៤ ខែសីហា ឆ្នាំ២០២២នេះថា៖ សេចក្តីសុខរបស់ប្រជាពលរដ្ឋ ក្នុងការបើកបរ ប្រកបដោយសុវត្ថិភាព គឺជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន។
ជាក់ស្ដែង នៅព្រឹកនេះលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំមន្ត្រីជំនាញសាធារណៈការខណ្ឌ សហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះត្រួតពិនិត្យជាក់ស្តែង និង ធ្វើការជួលជុលផ្លូវសំបុកមាន់នៅមហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវលេខR៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយផ្លូវនេះទទួលរងការខូចខាត ដោយកត្ដាអាកាសធាតុ និងការវិនិយោគកើនយ៉ាងគំហុក។
ជាលទ្ធផល មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការជួសជុលគ្រឹះក្រោម នៃផ្លូវនេះតាមលក្ខណៈបច្ចេកទេស និងបានអ៊ុតកៅស៊ូបេទីមីណឺ ឱ្យបានរួចរាល់នាព្រឹកនេះ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរប្រកបដោយសេចក្ដីសុខសុវត្ថិភាព ផងដែរ៕
ដោយ៖ស តារា