ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនេសាទប្រទះឃើញសពអណ្ដែតទឹកទន្លេមេគង្គក្នុង​វត្ដ​សំរោង​ក្អែរ​ ស្ថិត​ក្នុងភូមិ​សំរោង​ក្អែរ​២​ ឃុំ​សំរោង​ធំ ស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល ៖ អ្នកភូមិជិះទូក​រក​ត្រី ​ស្រាប់តែ​​ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ​អណ្តែត​ទឹកទន្លេ​មេ​គង្គ ក៏​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​​ពិនិត្យ ។

ហេតុការណ៍​ខាងលើ​នេះ​បង្កការភ្ញាក់ផ្អើលកើតឡើង​កាលពី​វេលា​ម៉ោង ៨ និង​៣៥​នាទី ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៦ នៅ​ចំណុច​នៅ​ចន្លោះ​គីឡូម៉ែត្រ​៤៦-៤៧ នៅ​ក្នុង​វត្ដ​សំរោង​ក្អែរ​ ស្ថិត​ក្នុងភូមិ​សំរោង​ក្អែរ​២​ ឃុំ​សំរោង​ធំ ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

កម្លាំងសមត្ថកិច្ចជំនាញ ផ្នែក​ពិនិត្យ​ និង​វិភាគ​នៅ​កន្លែង​កើតហេតុ​ស្រុក​កៀនស្វាយ ដោយ​មានការ​ចូលរួម​ពី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំរោង​ធំ​ លោក​.​លោកស្រី​ក្រុមប្រឹក្សា​ឃុំ​ ក្រុម​គ្រូពេទ្យ និង​​មេ​ភូមិ​បាន​ធ្វើការ​ពិនិត្យ​លើ​សព​ជន​រង​គ្រោះ​ រកឃើញ​ថា ផ្នែក​ក្បាល​ធម្មតា ពោះ​តឹង ធ្មេញ​ខាំ​អណ្ដាត កំពស់​១.៧៥​សងទីម៉ែត្រ អាយុ​ប្រហែល ៤០​ឆ្នាំ មិន​ស្គាល់​អត្តសញ្ញាណ ដងខ្លួន និង​​ដើមទ្រូង​ មានសាក់​ពាក្យ «ព្រះ​គុណ​ម៉ែ» ពាក់អាវ​វាល​ក្លៀក ពណ៌​ខ្មៅ​ មាន​អក្សរ​អង់គ្លេស ក្រៅពី​នោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​អោយ​កត់​សំគាល់​នោះ​ទេ​។

តាម​ការ​សន្និដ្ឋាន​របស់​​លោកគ្រូ​ពេទ្យ​ និង​មន្ត្រី​ជំនាញ​​ បាន​ឱ្យដឹងថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​លង់ទឹក និង​បាន​ប្រគល់​សព​ជូន​អាជ្ញាធរ​ឃុំ យក​ទៅ​បញ្ចុះ ​ដើម្បី​ស្វែងរក​សាច់ញាតិ ៕


ចែករំលែក៖