ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន អបអរសាទរកម្ពុជាសម្រាប់ភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងថា, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Bilawal | Bhutto Zardari រដ្ឋមន្ត្រីការបរទេសន សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២២ម្សិលមុិញ នៅក្នុងឱកាសនៃកិច្ចប្រជុំវេទិកា តំបន់អាស៊ានលើកទី២៩ រៀបចំដោយកម្ពុជា។

លោករដ្ឋមន្ត្រី Bilawal Bhutto Zardari បានអបអរសាទរកម្ពុជាចំពោះភាពជោគជ័យក្នុងការធ្វើ ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ លោក រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ដោយក្តីរីករាយចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ច សហប្រតិបត្តិការល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញ ចិត្តរួមគ្នាក្នុងការធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀតដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ជាពិសស លើវិស័យនយោបាយ និងសេដ្ឋកិច្ច ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតនៅឆ្នាំនេះ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេស Bilawal Bhutto Zardari បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់។ ក្នុងគោលដៅនេះ លោករដ្ឋមន្រ្តី Bilawal Bhutto Zardari បានអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ច នៅប៉ាគីស្ថាន ក្នុងពេលវេលាមួយសមស្រប។

ក្រសួងការបរទេសនៃប្រទេសទាំងពីរ បានឯកភាពជំរុញឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នា ស្ដីពីកិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងការបរទេស ទាំងពីរ ឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីជាចំណុចចាប់ផ្ដើមសម្រាប់ការពង្រឹងកិច្ចសហ ប្រតិបត្តិការទ្វេភាគី ជាពិសេសការជំរុញពាណិជ្ជកម្ម ការបង្កើតទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចន ប្រទេសទាំងពីរ និងការផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖