ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឺកភ្លៀង បន្តកើនឡើង កំណាត់ផ្លូវជាតិលេខ៥ព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ស្ពឺ អាចរងគ្រោះលិចលង់ម្តងទៀត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ចំណុចនៃព្រំប្រទល់ របស់ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ស្ពឺ អាចនឹងលិចលង់សារជាថ្មីប្រសិនបើ ជំនន់ទឺកភ្លៀងបន្តកើនឡើង  បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅប៉ែកខាងលើ ( ទំនប់អន្លង់ជ្រៃ )។

ដោយមើលឃើញនូវស្ថានភាពទឹកជំនន់នេះ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបញ្ជូនគ្រឿងចក្រទៅកាយស្តាប្រឡាយបើកផ្លូវទឹកឲ្យធំនិងបញ្ជូនកម្លាំងទៅច្រកបាវខ្សាច់ទប់នៅតាមចិញ្ចើមផ្លូវ ការពារកុំឲ្យទឹកហូរច្រោះ និង ហូរកាត់លើផ្លូវ ដើម្បីសម្រួលការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ ។

លោក ឆាយ លាភា បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើស្ថានភាពទឹកនៅតែបន្តជន់ឡើង កម្ពស់ប្រមាណជាកន្លះម៉ែត្របន្ថែមទៀត នោះកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ នឹងត្រូវលិចសារជាថ្មី ។ ប៉ុន្តែសម្រាប់វិធានការបន្ទាន់ ត្រូវបានយកបាវខ្សាច់ទប់តាមចិញ្ចើមផ្លូវ និង កាយប្រឡាយបើកផ្លូវទឹកឲ្យធំ ដើម្បីឲ្យទឹកហូរបានលឿន ៕

ដោយ ៖ ចន្ថា


ចែករំលែក៖