ទស្សនាវដ្ដី France Football បានប្រកាសថា ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid កីឡាករ Karim Benzema គឺស្ថិតក្នុងចំណោមបេក្ខភាពទាំង៣០នាក់ក្នុងបញ្ជីសម្រាំងសម្រាប់ពានរង្វាន់ Ballon d’Or ផ្នែកបុរសដ៏មានកិត្យានុភាព។
កីឡាករអន្តរជាតិបារាំងរូបនេះមានរដូវកាលដ៏អស្ចារ្យមួយសម្រាប់ក្រុម Real Madrid ដោយស៊ុតបញ្ចូលទីបាន៤៤គ្រាប់ក្នុង៤៦ប្រកួត និងបានជួយឱ្យក្រុមអធិរាជសឈ្នះពានរង្វាន់ Champions League និង La Liga។
ចំណែកម្ចាស់ជើងឯក៧ដង Lionel Messi មិនត្រូវបានបង្ហាញក្នុងបញ្ជីបេក្ខភាពសម្រាប់ Ballon d’Or ឆ្នាំនេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៥ហើយក៏មិនមានមិត្តរួមក្រុម Paris Saint-Germain របស់គាត់ដែរគឺ Neymar នោះដែរ។
បេក្ខភាពផ្សេងទៀតគឺខ្សែប្រយុទ្ធ Cristiano Ronaldo របស់ Manchester United ខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City ដែលទើបតែបានចូលរួមមកក្រុមអង់គ្លេសពីក្លិប BorussiaDortmund និងជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League កាលពីរដូវកាលមុន Mohamed Salah របស់ Liverpool ។
ដោយឡែកក្នុងចំណោមកីឡាករទាំង២០នាក់ដែលមានឈ្មោះក្នុងបញ្ជីសម្រាំងសម្រាប់ Ballon d’Or ផ្នែកនារីគឺកីឡាការិនី Ada Hegerbergរបស់ Lyon ដែលបានឈ្នះពានរង្វាន់ដំបូងក្នុងឆ្នាំ២០១៨ និងកីឡាការិនីAlexia Putellas របស់ Barcelona ។
ខ្សែប្រយុទ្ធក្រុម Arsenal កីឡាការិនី Beth Mead ដែលបានឈ្នះជើងឯកទ្វីបអឺរ៉ុបជាមួយម្ចាស់ផ្ទះអង់គ្លេសកាលពីខែមុនក៏មានឈ្មោះក្នុងបញ្ជីបេក្ខភាពផងដែរ។
ពានរង្វាន់ Ballon d’Or សម្រាប់កីឡាករល្អបំផុតក្នុងពិភពលោកនឹងត្រូវបានប្រកាសនៅថ្ងៃទី១៧ ខែតុលា។ ពានរង្វាន់ឥឡូវនេះនឹងត្រូវបានផ្តល់រង្វាន់ដោយផ្អែកលើរដូវកាលធម្មតាចាប់ពីខែសីហាដល់ខែកក្កដាជាជាងឆ្នាំតាមប្រតិទិនដែលបានកំណត់កាលពីមុន ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)