ព័ត៌មានទាន់ហេតុការណ៍៖

Grazprom ព្រមានថា តម្លៃឧស្ម័ននៅអឺរ៉ុបនឹងកើនឡើង៦០%នៅរដូវរងា

ចែករំលែក៖

នៅថ្ងៃទី១៦ខែសីហា ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បានព្រមានថា តម្លៃឧស្ម័នហ្គាសនៅក្នុងតំបន់អឺរ៉ុបនឹងកើនឡើងដល់ទៅ ៦០% ក្នុងរដូវរងាខាងមុខ។ តម្លៃឧស្ម័នបានឡើងថ្លៃពី២៥០០ដុល្លារក្នុង១ពាន់ម៉ែត្រគូបហើយអាចនឹងកើនឡើងដល់ទៅ ៦០% គឺឡើងដល់៤ពាន់ដុល្លារក្នុង១ពាន់ម៉ែត្រគូប ។
តម្លៃថាមពលហ្គាសនៅក្នុងតំបន់អឺរ៉ុបបានកើនឡើងខ្ពស់ជាប្រវត្តិសាស្ត្រនាពេលកន្លងមក ដោយមានតម្លៃជិត៣៩០០ដុល្លារ ក្នុង១០០០ម៉ែត្រគូបនាថ្ងៃទី៧ខែមីនា ឆ្នាំ២០២២ ហើយតម្លៃនេះនឹងបន្តកើនឡើងនៅរដូវរងាខាងមុខ។
ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បានលើកឡើងថា តម្លៃឧស្ម័ននៅក្នុងតំបន់អឺរ៉ុបអាចកើនឡើងជាប្រវត្តិសាស្ត្រ ជាង៤ពាន់ដុល្លារក្នុង១ពាន់ម៉ែត្រគូប ។ តាមការប្រកាស នៅថ្ងៃទី១៦ខែសីហាតម្លៃឧស្ម័ននៅក្នុងតំបន់អឺរ៉ុបមានជាង២៥០០ដុល្លារក្នុង១ពាន់ម៉ែត្រគូប ។ តាមការព្យាករតម្លៃនេះនឹងបន្តកើនឡើងខ្ពស់នៅរដូវរងាខាងមុខ ។
តាមការលើកឡើងរបស់ Gazprom ក្នុងរយៈពេលជាង៧ខែដើមឆ្នាំ២០២២ ក្រុមហ៊ុននេះបានកាត់បន្ថយការនាំចេញថាមពលរហូតដល់៣៦,២% នៅសល់ប្រមាណតែ៧៨,៥ពាន់លានម៉ែត្រគូបប៉ុណ្ណោះ។
ចាប់តាំងពីថ្ងៃទី២៧ខែកក្កដា បំពង់បង្ហូរឧស្ម័នហ្គាស Nord Stream បានបញ្ជូនថាមពលតែ២០%ប៉ុណ្ណោះ។ នៅថ្ងៃទី ២៥ខែកក្កដា ក្រុមហ៊ុន Gazprom បានប្រកាសផ្អាកដំណើរការ tuabin មួយនៅស្ថានីយ Portovaya។ ដូច្នេះបំពង់បង្ហូរឧស្ម័ន Gazprom នៅប្រើប្រាស់ Tuabin តែមួយប៉ុណ្ណោះ ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ Getty /TTXVN)


ចែករំលែក៖