ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ដេីម្បីឱ្យសិស្សានុសិស្សស្វែងយល់ផលប៉ះពាល់នៃគ្រឿងញៀន កម្លាំងជំនាញរបស់ស្នងការនគរបាលខេត្ត បន្តចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព តាមសាលារៀននានា ក្នុងមូលដ្ឋានខេត្តព្រះសីហនុ។
របាយការណ៍ដដែលបន្តថា ដោយមានការចង្អុលបង្ហាញ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអូរជ្រៅ សហការណ៍ជាលោកមេឃុំអូរជ្រៅ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានចុះធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុច ពិសេសបញ្ហា សណ្ដាប់ធ្នាប់ ចរាចរណ៍ និងផលប៉ះពាល់នៃគ្រឿងញៀន នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យហ៊ុន សែនអូរជ្រៅ ដែលមានការចូលរួមពី នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
គួរជម្រាបដែរថា ជារៀងរាល់ថ្ងៃ កម្លាំងសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល តែងតែចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀនផងដែរ ៕
ដោយ៖សហការី