ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាល​ខេត្តព្រះសីហនុ​ បន្តចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព​ តាមសាលារៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ដេីម្បី​ឱ្យ​សិស្សានុសិស្ស​ស្វែងយល់ផលប៉ះពាល់នៃគ្រឿងញៀន កម្លាំងជំនាញរបស់ស្នងការនគរបាល​ខេត្ត បន្តចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព​ តាមសាលារៀននានា​ ក្នុងមូលដ្ឋាន​ខេត្តព្រះសីហនុ​។ 

របាយការណ៍​ដដែល​បន្តថា​ ដោយមានការចង្អុលបង្ហាញ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអូរជ្រៅ សហការណ៍ជាលោកមេឃុំអូរជ្រៅ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានចុះធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុច ពិសេសបញ្ហា សណ្ដាប់ធ្នាប់ ចរាចរណ៍ និងផលប៉ះពាល់នៃគ្រឿងញៀន នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យហ៊ុន សែនអូរជ្រៅ ដែលមានការចូលរួមពី នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ 

គួរជម្រាបដែរថា​ ជារៀង​រាល់​ថ្ងៃ​ កម្លាំងសមត្ថកិច្ច​ស្នងការនគរបាលខេត្តព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល តែងតែ​ចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀនផងដែរ ៕

ដោយ​៖សហការី​


ចែករំលែក៖