ប្រទេសថៃ ៖ សេចក្ដីរាយការណ៍ពីបន្ទាត់ព្រំដែនកម្ពុជា ថៃកាលពីយប់ថ្ងៃទី១៧សីហា២០២២ថាកម្លាំងទាហានកងរយទី១២០១ សហការជាមួយកម្លាំងទាហានអង្គភាពចំពោះកិច្ច១១១ កងកម្លាំងបូរផា បានល្បាតនៅតាមច្រករបៀង តាមបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសកម្ពុជា ក៏បានប្រទះឃើញក្រុមបុគ្គលគួរឲ្យសង្ស័យ២នាក់ ខណៈកំពុងដើរមកតាមច្រករបៀង ពីភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ សំដៅទៅថ្នល់ស្រីពេញ ដើរមើលផ្លូវ ចន្លោះចំណុចត្រួតពិនិត្យ០៤-០៥ ភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញា ចម្ងាយពីថ្នល់ស្រីពេញប្រមាណ៣០០ម៉ែត្រ បន្ទាប់មកបុគ្គលគួរឲ្យសង្ស័យបានឈប់រង់ចាំក្រុមបក្ខពួកគេ ទើបសមត្ថកិច្ចបំបែកកម្លាំងឡោមព័ទ្ធ។តាមបុគ្គលជនជាតិខ្មែរគួរឲ្យសង្ស័យចំនួន១៩នាក់ បានដឹកម៉ូតូម្នាក់មួយគ្រឿង សរុបចំនួន១៩គ្រឿង ពីក្រោយភូមិប៉ារ៉ៃថ្មី មកតាមផ្លូវល្អៀង ដើម្បីមកជួបជាមួយបុគ្គលដែលគួរឲ្យសង្ស័យ២នាក់ នាំគ្នាដើរទៅមុខដើម្បីឆ្លងដែនទៅប្រទេសកម្ពុជា ខាងសមត្ថកិច្ចថៃ ក៏បានបង្ហាញខ្លួនត្រួតពិនិត្យ ធ្វើឲ្យក្រុមទាំង១៩នាក់ទុកម៉ូតូចោលចំនួន១៩គ្រឿង រួចនាំគ្នារត់ចូលព្រៃបាត់ស្រមោល ។ប្រភពបន្តថា សមត្ថកិច្ចថៃបានដេញតាម តែរកមិនឃើញ បន្ទាប់មកទើបសមត្ថកិច្ចនាំយកម៉ូតូមកត្រួតពិនិត្យនៅទីបញ្ជាការកងរយទាហានប្រាណទី១២០១ ដែលក្នុងនោះរួមមាន: ១/ម៉ូតូម៉ាកហុងដាScoopyព៌ណស្ក-ខ្មៅមួយគ្រឿង,
២/ម៉ូតូម៉ាកហុងដាScoopyព៌ណស្ក-លឿងមួយគ្រឿង,
៣/ម៉ូតូម៉ាកហុងដាScoopyព៌ណស្ក-ខ្មៅមួយគ្រឿង,
៤/ម៉ូតូម៉ាកហុងដាScoopyព៌ណស្ក-លឿងមួយគ្រឿង,
៥/ម៉ូតូម៉ាកហុងដាScoopyព៌ណក្រហម-ស្កមួយគ្រឿង,
៦/ម៉ូតូម៉ាកហុងដាScoopyព៌ណក្រហម-ស្កមួយគ្រឿង,
៧/ម៉ូតូម៉ាកហុងដាScoopyព៌ណក្រហម-ស្កមួយគ្រឿង ,
៨/ម៉ូតូុម៉ាកAeroxព៌ណខ្មៅ-លឿងមួយគ្រឿង,
៩/ម៉ូតូម៉ាកហុងដាM-Slazព៌ណខ្មៅ-ខៀវ,
១០/ម៉ូតូម៉ាកហុងដាScoopyព៌ណស្ក-ខ្មៅមួយគ្រឿង,
១១/ម៉ូតូម៉ាកហុងថាScoopyព៌ណសមួយគ្រឿង,
១២/ម៉ូតូម៉ាកហុងដាScoopyព៌ណស្ក-លឿង,
១៣/ម៉ូតូម៉ាកហុងដាScoopyព៌ណស-ស៊ីជំពូមួយគ្រឿង,
១៤/ម៉ូតូម៉ាកហុងដាScoopyព៌ណស-ស៊ីជំពូ,
១៥/ម៉ូតូម៉ាកហុងដាScoopyព៌ណស-ស៊ីជំពូ,
១៦/ម៉ូតូម៉ាកហុងដាព៌ណស្ក-លឿង,
១៧/ម៉ូតូម៉ាកហុងដាScoopyព៌ណស-ស៊ីជំពូ,
១៨/ម៉ូតូម៉ាកScoopyព៌ណស្ក-លឿង,និងម៉ូតូម៉ាកហុងដាCLICK 125iព៌ណទឹកក្រូច-ខ្មៅ។
សូមជំរាបផងដែរថា ក្រុមឈ្មួញ ដោយមានការឃុបឃិតបើកដៃពីសំណាក់សមត្ថកិច្ចខ្មែរ ដែលឈរជើងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាប់ខេត្តស្រះកែវ របស់ថៃ តែងតែលួចនាំចូលទំនិញគេចពន្ធគ្រប់ប្រភេទរៀងរាល់ថ្ងៃ ដែលធ្វើឲ្យបាត់បង់ចំណូលរដ្ឋក្នុងមួយខែៗរាប់ម៉ឺន សែនដុល្លារអាមេរិក ៕
ដោយ ៖ វណ្ណា