ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋលេខាធិការ ហ៊ុយ វណ្ណៈ ៖ ថ្នាក់ដឹកនាំជាតិរបស់កម្ពុជាយើង!

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានលើកឡើងពីចំណុចសំខាន់ចំនួន ៥ របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះលោកសំណេរថា, 

ថ្នាក់ដឹកនាំជាតិរបស់កម្ពុជាយើង!

សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំប្រាកដនិយម និងមានបែបបទដឹកនាំពិសេសបំផុតចំពោះប្រទេសកម្ពុជាយើង។ យើងសាកត្រឡប់ក្រោយបន្តិច មើលប្រវត្តិសាស្ត្ររបស់យើង។ កម្ពុជា រងគ្រោះដោយរបបប្រល័យពូជសាសន៍ ខ្វះធនធានមនុស្ស ជាប្រទេសក្រីក្រ ខ្វះហេដ្ឋារចនាសម្ព័ន្ធ សំណល់សង្គ្រាម គ្រាប់មីនពេញប្រទេស នយោបាយបែកបាក់ជាភាគីផ្សេងៗ ហើយបន្តប្រឈមគ្នាដោយអាវុធ ហ៊ុំព័ទ្ធដោយមនោគមន៍វិជ្ជាបរទេស និងសម្ពាធសេដ្ឋកិច្ច។ សាកល្បងគិតបន្តិច!

១/ បើ សម្តេច ហ៊ុន សែន ជាជនកំសាក មិនវៃខ្មែរក្រហម តើខ្មែររស់ឡើងវិញទេ? ហើយបើ សម្តេច ហ៊ុន សែន គ្មានចក្ខុវិស័យរំលាយអង្គការចាត់តាំងខ្មែរក្រហម តើខ្មែរចប់សង្គ្រាមទេ?

២/ បើ សម្តេច ហ៊ុន សែន មិនមានទេពកោសល្យការងារជាមួយ សម្តេច សីហនុ តើខ្មែររួបរួមបានទេ?

៣/ បើ សម្តេច ហ៊ុន សែន គ្មានគោលការណ៍ឯករាជ្យជាតិ និងអធិបតេយ្យជាតិ តើខ្មែរដោះស្រាយបញ្ហាជាមួយបរទេសបានទេ?

៤/ បើ សម្តេច ហ៊ុន សែន គ្មានសមត្ថភាពអន្តរជាតិ តើខ្មែរអាចអង្គុយនៅ UN និងមានទំនាក់ទំនងការទូតជុំវិញពិភពលោកបានទេ?

៥/ បើ សម្តេច ហ៊ុន សែន គ្មានសមត្ថភាពអប់រំ តើចំណេះដឹង សមត្ថភាព និងវាសនាកូនខ្មែរទៅជាយ៉ាងណា? តើអ្នកប្រឆាំងមួយណា ដែលយល់ថា ខ្លួនល្ងង់? ដូច្នេះ បើអ្នកយល់ថា ខ្លួនចេះ តើមានប្រភពពីនរណា?

លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបន្តថា, • មានចំណុចជាច្រើនទៀតសម្រាប់សំយោគមកមួយឃ្លាថា «កូនអើយ! ទម្រាំបានដូចសព្វថ្ងៃ!»៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖