ព័ត៌មានទាន់ហេតុការណ៍៖

លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​ និង​ការ​ពង្រឹង​យន្តការ​ នៃ​គណ​:​កម្មា​ធិ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​គណ​:​ក​ម្មា​ធិ​ការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​/​កាមរោគ​

ចែករំលែក៖

ភ្នំពេញ​៖​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០២២​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​ដឹកនាំ​លោកស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ អធិការ​នគរបាល​ស្រុក​-​ក្រុង​ទាំង​១០​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​ និង​ការ​ពង្រឹង​យន្តការ​ នៃ​គណ​:​កម្មា​ធិ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​គណ​:​ក​ម្មា​ធិ​ការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​/​កាមរោគ​ នៃ​ក្រសួងមហាផ្ទៃ​ ក្រោម​អធិបតី​លោក​ កៅ​ ខុន​ដា​រ៉ា​ រដ្ឋលេខាធិការ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​ជំងឺអេដស៍​/​កាមរោគ​ នៃ​ក្រសួងមហាផ្ទៃ​ ប្រព្រឹត្តិ​ទៅ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ ។​

​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ លោក​ អគ្គលេខាធិការ​រង​ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ អគ្គនាយកដ្ឋាន​រដ្ឋបាល​ ប្រធាន​លេខាធិការដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ រាជធានី​-​ខេត្ត​ ស្នងការ​នគរបាល​ រាជធានី​-​ខេត្ត​ ស្នងការ​រង​ទទួល​បន្ទុក​ការងារ​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ រាជធានី​-​ខេត្ត​ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ នៃ​ខេត្ត​ជាប់​ព្រំដែន​ទាំង​១៧​ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​ នៃ​ខេត្ត​ជាប់​ព្រំដែន​ទាំង​១៧​ ៕

ដោយ​៖សហការី​


ចែករំលែក៖