ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលទីក្រុងប៉េកាំងសម្រេច លុបបំណុលដល់១៧ប្រទេសក្នុងទ្វីបអាហ្វ្រិក

ចែករំលែក៖

ចិនបានបង្ហាញពីសកម្មភាពជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក ដោយបានសម្រេចលុបបំណុលដល់ប្រទេសចំនួន១៧ក្នុងទ្វីបអាហ្វ្រិក។ សកម្មភាពខាងលើរបស់ចិននឹងជួយបង្កើនឥទ្ធិពលការទូតរបស់ប្រទេសនេះនៅលើឆាកអន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោកវ៉ាង យឺ បានប្រកាសពីសកម្មភាពខាងលើនៅក្នុងវេទិកានៃកិច្ចសហប្រតិបត្តិការរវាងចិននឹងអាហ្វ្រិក ។ តាមគេហទំព័ររបស់ក្រសួងការបរទេសចិនមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលប្រទេសទាំង១៧បានខ្ជីពីប្រទេសចិននោះឡើយ ហើយមានប្រទេសណាខ្លះដែលបានខ្ចីនោះ។
តាមការស្រាវជ្រាវអន្តរជាតិនៃមហាវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០០រហូតមកដល់ឆ្នាំ២០១៩ រដ្ឋាភិបាលទីក្រុងប៉េកាំងបានលុបបំណុលជាច្រើនដល់បណ្តាប្រទេសក្នុងតំបន់អាហ្វ្រិកប្រមាណ៣,៤ពាន់លានដុល្លារ ។

តាមរបាយការណ៍ ប្រទេសដែលត្រូវបានចិនលុបបំណុលច្រើនជាងគេនោះគឺប្រទេស Zambia ។ ប៉ុន្តែភាគច្រើននៃប្រាក់កម្ចីពីប្រទេសចិននៅអាហ្វ្រិក ដូចជាប្រាក់កម្ចីពណិជ្ជកម្មនៅតែបន្តរក្សាដដែល៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters/ QZ


ចែករំលែក៖