ព័ត៌មានទាន់ហេតុការណ៍៖

Chelsea ត្រៀម​​តម្លៃ៦០លាន​ផោន​សម្រាប់ Anthony Gordon ពីការចរចា​ជាមួយ Everton

ចែករំលែក៖

ក្លិបតោខៀវ Chelsea ត្រៀម​ធ្វើ​កិច្ចព្រមព្រៀង​ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ៦០លាន​ផោន​សម្រាប់កីឡាករ Anthony Gordon ខណៈ​ក្លិប​បន្ត​សាកល្បង​ការ​សម្រេច​ចិត្ត​របស់ក្លិប Everton ក្នុងការផ្ទេរ​ខ្សែបម្រើ​ស្លាបរូបនេះ។ Chelsea មានឆន្ទៈផ្តល់ជូន Everton នូវកញ្ចប់មួយដែលមានការធានាចំនួន៥០លានផោនជាមួយនឹងបន្ថែម១០លានផោនបន្ថែមសម្រាប់កីឡាករវ័យ២១ឆ្នាំរូបនេះដែលបានលេចចេញជាគោលដៅឈានមុខគេរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាករដែលនៅសល់។

វិធីសាស្រ្តចុងក្រោយរបស់ក្លិប Chelsea គឺជាវិធីមួយដែលត្រូវបានគេយល់ថា បានធ្វើឱ្យក្លិបទាំងពីរកាន់តែខិតទៅជិតកិច្ចព្រមព្រៀងមួយ ហើយក្តីសង្ឃឹមរបស់ក្លឹប Londoners ក្នុងការនាំយកបុរសរបស់ពួកគេកាន់តែកើនឡើងបន្ទាប់ពី Everton បានទម្លាក់សំណើរពីមុនមក។ Everton ចង់បានតម្លៃលើសពី៥០លានផោនសម្រាប់ខ្សែប្រយុទ្ធអង់គ្លេសអាយុក្រោម២១ឆ្នាំ Gordon ដែលចង់ផ្លាស់ទៅកីឡដ្ឋាន Stamford Bridge ។

ក្លិប Everton បានបោះជំហ៊ានរបស់ពួកគេចំពេល Chelsea បង្កើនការផ្តល់ជូនដោយបានរារាំងការចាប់អារម្មណ៍ពី Tottenham និង Newcastle កាលពីដើមរដូវក្តៅ ដោយក្លិប Everton បានបដិសេធចំពោះការចរចាពីChelsea ចំនួន៤ដងរួចទៅហើយ។

ការផ្លាស់ទៅ Chelsea នឹងផ្តល់ឱកាសឱ្យ Gordon បានលេងបាល់ទាត់ក្របខ័ណ្ឌ Champions League និងជំរុញការរំពឹងទុកនៅអង់គ្លេសរបស់គាត់។ Gordon បានតំណាងឱ្យក្រុមប្រទេសអង់គ្លេសចាប់ពីអាយុក្រោម១៨ឆ្នាំដល់កម្រិតអាយុក្រោម២១ឆ្នាំ។ គាត់បានចូលទៅក្នុងក្រុមក្រោមការដឹកនាំរបស់លោក Lee Carsley កាលពីខែវិច្ឆិកាឆ្នាំមុន ហើយបានស៊ុតបាល់បញ្ចូលទីចំនួន៤គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ៧ដងនៅក្រុមក្រោមអាយុ២១ឆ្នាំ ៕

ដោយ៖ ភារៈ(រូបភាព ៖​ dailymail.com)


ចែករំលែក៖