ភ្នំពេញ ៖ ផលិតកម្ម មហាហង្ស រងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរ ពីមជ្ឈដ្ឋាន ប្រជាពលរដ្ឋ មន្ត្រី រាជការ ជាពិសេស តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពីបញ្ហា ឱ្យបង្ហាញម៉ូត យកនិមិត្តសញ្ញា ល្បែងស៊ីសង និងប្រាសាទអង្គរវត្ត ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ ស្ត្រីខ្មែរ វប្បធម៌ជាតិ ប្រពៃណី ដ៏ផូរផង់របស់ខ្មែរប៉ុណ្ណោះទេ ថែមទាំងចេញលិខិតបំភ្លឺសរសេរទាំងទទឹងទិស សូមបងប្អូនអានទាំងស្រុងដូចខាងក្រោម ៖
លិខិតបំភ្លឺពីផលិតកម្មមហាហង្ស
បន្ទាប់ពីមានការបង្ហាញឈុតតំណាងក្រុងប៉ោយប៉ែត និង ក្រុងបាវិតនៅក្នុងកម្មវិធីប្រកួតកម្មវិធីប្រកួតឈុតតំណាងជាតិធ្វើឡើងនៅថ្ងៃ ពុធ ទី ២៤ ខែសីហា ឆ្នាំ ២០២២ ដោយផ្សាយចេញពីផេកផ្លូវការរបស់ កម្មវិធី ( Miss Grand Cambodia) ។ ដោយមានមតិរិះគន់និងការមិនពេញចិត្តមកលើឈុតតំណាងក្រុង ទាំងពីរនេះជាច្រើនដោយហេតុនេះខាងផលិតកម្មមហាហង្សយើង ទទួលយកការរិះគន់ទាំងអស់របស់ប្រជាជនកម្ពុជា ដែលមានការមិនពេញចិត្តទៅលើឈុតទាំងពីរក្រុងនេះខាងផលិតកម្មមហាហង្សយើង បានសម្រេចចិត្តធ្វើការដកឈុតទាំងពីរនេះចេញពីការប្រកួតកម្មវិធី ប្រកួតឈុតតំណាងជាតិកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ និងសុំអភ័យទោសទៅកាន់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងក្នុង ប្រទេសនិងក្រៅប្រទេស ជាពិសេសអាជ្ញាធរប្រជាពលរដ្ឋកម្ពុជាដែលរស់នៅក្នុងក្រុងប៉ោយប៉ែតនៅក្នុងខេត្តស្វាយរៀងនិងក្រុងបាវិតនៅក្នុង ខេត្ត បន្ទាយមានជ័យ។ ក្រុមហ៊ុនគ្មានបំណងធ្វើឲ្យអាប់ឱន ដល់កិត្តិយសដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងទាំងពីរនេះទេ ៕
ដោយ ៖ សិលា