ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលស្រាវជ្រាវ ៖ ក្តៅខ្លាំងគំរាមកំហែងដល់សុខភាពមនុស្សរាប់សិបលាននាក់នៅក្នុងឆ្នាំ២១០០

ចែករំលែក៖

តាមលទ្ធផលស្រាវជ្រាវមួយបង្ហាញឱ្យឃើញថា មានពលរដ្ឋរាប់សិបលាននាក់រស់នៅក្នុងតំបន់ក្តៅនឹងត្រូវប្រឈមមុខកម្តៅក្តៅខ្លាំងបំផុតគំរាមកំហែងដល់អាយុជីវិតនៅក្នុងឆ្នាំ២១០០ ។
សារព័ត៌មាន Channel News Asia បានផ្សាយថា តាមលទ្ធផលស្រាវជ្រាវរបស់Communications Earth and Environment បង្ហាញឱ្យឃើញថា មានពលរដ្ឋរាប់សិបលាននាក់រស់នៅក្នុងតំបន់ក្តៅនឹងត្រូវប្រឈមគ្រោះថ្នាក់ដោយសារតែកម្តៅកើនឡើងខ្ពស់នៅក្នុងឆ្នាំ២១០០ ។
តាមលទ្ធផលស្រាវជ្រាវបង្ហាញឱ្យឃើញថា ទិដ្ឋភាពនៃការសោកសៅអាចនឹងកើតជាការណ៍ពិត ប្រសិនបើពិភពលោកមិនឈានដល់កិច្ចព្រមព្រៀងក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុនោះ នៅចុងសតវត្សរ៍ទី២១នេះមនុស្សជាតិនឹងប្រឈមអាកាសធាតុក្តៅខ្លាំងមិនធ្លាប់មាន។
តាមលទ្ធផលស្រាវជ្រាវ សីតុណ្ហភាព៣៩,៤អង្សាសេ គឺជាកម្រិតគ្រោះថ្នាក់ ហើយកម្តៅកើនឡើងដល់ទៅ៥១អង្សាសេគឺគ្រោះថ្នាក់ខ្លាំងដល់មនស្សជាតិ។ កន្លងមកនៅក្នុងតំបន់ជាច្រើននៅលើពិភពលោកមានសីតុណ្ហភាពកើនឡើងដល់ទៅ៥១អង្សាសេ មាននៅតំបន់ឥណ្ឌា និងតំបន់សាហារ៉ា នៅក្នុងទ្វីបអាហ្វ្រិក៕

ដោយ៖ ធីរីណា(រូបថត៖ AFP)


ចែករំលែក៖