ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលជលផលខេត្តកំពង់ធំ បានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលតំបន់វាលក្រោម នៅសង្កាត់ស្រយ៉ូវ និងស្រុកបារាយណ៍ ខេត្តកំពង់ធំ

ចែករំលែក៖

    ខេត្ត កំពង់ធំ ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំបានដឹកនាំកម្លាំងចម្រុះគឺ សង្កាត់រដ្ឋបាលជលផលស្រុកបារាយណ៍ សង្កាត់រដ្ឋបាលជលផលក្រុងស្ទឹងសែន សហការជាមួយកងកម្លាំងផ្នែកសឹងរងក្រុងស្ទឹងសែនសហគមន៍នេសាទ និងប្រជាការពារភូមិ បានចុះទប់ស្កាត់និងបង្រ្កាបបទល្មើសជលផល ដែលបងប្អូនប្រជានេសាទកំពុងធ្វើសកម្មភាពឥតឈប់ឈរ និងប្រើប្រាស់ឧបករណ៍នេសាទហួសដែនកំណត់។

   ការចុះបង្ក្រាបបទល្មើសជលផលនៅត្រង់ចំណុចតំបន់វាលក្រាម ក្នុនភូមិសាស្រ្តសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។ តំបន់សាមង៉ាម ស្ថិតនៅភូមិសាស្រ្តឃុំត្នោតជុំ ស្រុកបារាយណ៍ លទ្ធផលអនុវត្តបាន០២ករណី នេសាទដោយឧបករណ៍ឆក់(កសាងសំណុំរឿងបញ្ជូនទៅតុលាការ)÷ វត្ថុតាងរួមមាន ម៉ូតូចំនួន០២គ្រឿង ដុំឆក់ចំនួន០២គ្រឿង អាគុយចំនួន០២គ្រឿ ដងឆក់ចំនួន០២គូរចំណែកឯជនសង្ស័យរត់គេចខ្លួនបាត់។

 ក្រុមការងារកម្លាំងចម្រុះ បានយកឧបករណ៍នេសាទនិងវត្ថុតាងបំផា្លញចោលនៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន២០របាំងប្រវែង២៨០ម៉ែត្រ លូចំនួន២០មាត់ បង្គោលចំនួន១០៧ដើម ចាក់លែងត្រីទម្ងន់២០គីឡូក្រាម ៕

ដោយ៖ កែវ មន្នី


ចែករំលែក៖