ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Pogba ត្រូវគេប៉ុនប៉ងជំរិតទារប្រាក់ និងគំរាមកំហែងពីក្រុមក្មេងទំនើង

ចែករំលែក៖

ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba បាននិយាយថា គាត់គឺជាជនរងគ្រោះនៃការប៉ុនប៉ងជំរិត និងការគំរាមកំហែងពីក្រុមក្មេងទំនើងដែលបានរៀបចំ ហើយអាជ្ញាធរនៅក្នុងប្រទេសអ៊ីតាលី និងបារាំងកំពុងស៊ើបអង្កេតលើបញ្ហានេះ។

Pogba ដែលបានចូលរួមជាមួយក្លិJuventus ក្នុងក្របខ័ណ្ឌ Serie Aរបស់អ៊ីតាលីក្នុងខែកក្កដាបន្ទាប់ពីការចាកចេញរបស់គាត់ពីក្លិប Manchester United ក្នុងក្របខ័ណ្ឌ Premier League បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យបន្ទាប់ពីបងប្រុសរបស់គាត់ឈ្មោះMathias Pogba បានបង្ហោះវីដេអូតាមអុីនធើណេត។

Mathias Pogba បាននិយាយជាភាសាបារាំង អេស្ប៉ាញ អង់គ្លេស និងអ៊ីតាលីនៅក្នុងវីដេអូ ហើយបានសន្យាថា នឹងធ្វើការអត្ថាធិប្បាយអំពីប្អូនប្រុសរបស់គាត់ និងភ្នាក់ងាររបស់ Rafaela Pimenta ដែលជាអ្នកឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨

Paul Pogba បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចុះហត្ថលេខាដោយមេធាវីរបស់គាត់ ម្តាយរបស់គាត់ Yeo Moriba និងភ្នាក់ងាររបស់គាត់ថា “ស្ថាប័នមានសមត្ថកិច្ចនៅក្នុងប្រទេសអ៊ីតាលី និងបារាំងត្រូវបានជូនដំណឹងកាលពីមួយខែមុន ហើយនឹងមិនមានការអត្ថាធិប្បាយណាមួយបន្ថែមទៀតទាក់ទងនឹងការស៊ើបអង្កេតដែលកំពុងដំណើរការនោះទេ”។

ការិយាល័យរបស់ព្រះរាជអាជ្ញាបាននិយាយថា “ខ្ញុំបញ្ជាក់ថាការស៊ើបអង្កេតត្រូវបានបើកនៅថ្ងៃទីខែសីហា ឆ្នាំ២០២២ លើការចោទប្រកាន់ពីបទប៉ុនប៉ងជំរិតទារប្រាក់ដោយក្រុមឧក្រិដ្ឋជនដែលបានរៀបចំ ការស៊ើបអង្កេតត្រូវបានប្រគល់ឱ្យទៅស្ថាប័ន OCLCO”

OCLCO គឺជាអង្គភាពមួយនៅក្នុងប៉ូលិសយុត្តិធម៌ដែលមានភារកិច្ចស៊ើបអង្កេតឧក្រិដ្ឋកម្មដែលបានរៀបចំ។ រដ្ឋអាជ្ញាបារាំងបានប្រាប់សារព័ត៌មានរ៉យទ័រថា ការស៊ើបអង្កេតកំពុងដំណើរការ។

គួរបញ្ជកា់ថា Pogba មានវ័យ២៩ឆ្នាំបានរងរបួសជង្គង់ក្នុងការហ្វឹកហាត់ជាមួយ Juventus កាលពីខែមុន។ គាត់​បាន​ជ្រើសរើស​មិន​ធ្វើ​ការ​វះកាត់ និង​ទទួល​ការ​ព្យាបាល​បែប​អភិរក្ស​ដើម្បី​ឲ្យ​មាន​កាយសម្បទា​គ្រប់គ្រាន់​ក្នុង​ការ​លេង​ក្នុង​ការ​ប្រកួត World Cup នៅប្រទេសកាតាដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី២០ ខែ​វិច្ឆិកាខាងមុខ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖