ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរព្រំដែនកូរ៉េខាងជើង

ចែករំលែក៖

នៅថ្ងៃទី៣១ ខែសីហានេះ អាមេរិកនិងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំនៅជិតព្រំដែនជាប់កូរ៉េខាងជើង។ នេះជាសមយុទ្ធទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
គោលដៅនៅក្នុងការធ្វើសមយុទ្ធ នេះគឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ(CJFCX) នៅក្នុងតំបន់ Rodriguez ខេត្ត Pocheon មានចម្ងាយពីព្រំដែនកូរ៉េខាងជើងតែ ៣០គីឡូម៉ែត្រប៉ុណ្ណោះ។ សមយុទ្ធនោះមានការចូលរួមពីអាវុធទំនើបៗជាច្រើន ក្នុងនោះមានរថក្រោះ រថពាសដែក កំភ្លើងត្បាល់ យន្តហោះចម្បាំង…។
ប្រទេសទាំងពីរបានចាត់ទុកការធ្វើសមយុទ្ធនេះជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការវាយប្រហារពីកូរ៉េខាងជើង ក៏ដូចជាដាក់គំនាបឱ្យកូរ៉េខាងជើង បោះបង់កម្មវិធីអាវុធបរមាណូ។ ចំណែកភាគីកូរ៉េខាងជើងវិញបានចាត់ទុកសកម្មភាពធ្វើសមយុទ្ធនោះគឺជាការត្រៀមធ្វើសង្គ្រាមវាយប្រហារកូរ៉េខាងជើង៕

ដោយ៖ ធីរីណា(រូបថត៖TTXVN +Reuters )


ចែករំលែក៖