ព័ត៌មានទាន់ហេតុការណ៍៖

ជនជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យចំនួន១,០៨៨នាក់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ( Pfizer)

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មន្រ្តីនិងជនជាប់ឃុំក្នុងពន្ធនាគារខេត្តចំនួន១,០៨៨នាក់ ក្នុងនោះមានស្ត្រីចំនួន ៦៥នាក់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ( Pfizer) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

យុទ្ធនាការចាក់វ៉ាក់សាំងនោះដែរក៏មានការចូលរួមពីសំណាក់លោក ហ៊ឹល  រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ  តំណាងលោក អ៊ុំ  រាត្រី អភិបាលនៃគណៈអភិបាលខេត្ត លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ និងក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលធ្វើឡើងនៅពន្ធនាគារខេត្តថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២។

    ក្នុងឱកាសនោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកខេត្តគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងសុខភាពរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសទី១រហូតដល់ដូសទី៥ជាដូសជំរុញ។ ជាក់ស្តែងនាពេលនេះយើងបានទទួលការចាក់វ៉ាក់សាំងជូនដល់មន្រ្តី និងជនជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យនាពេលនេះ។

លោកឧត្តមអគ្គានុរក្សប្រធានពន្ធនាគារ បានបញ្ជាក់ថា៖ ការចាក់វ៉ាក់សាំង ( Pfizer )ដល់មន្រ្តីនិងជនជាប់ឃុំសរុបមានចំនួន១,០៨៨នាក់ ក្នុងនោះមានស្ត្រីចំនួន៦៥នាក់ មានដូចខាងក្រោម ៖

១-មន្ត្រីចំនួន២០នាក់ (ស្រ្តីចំនួន ០២ នាក់) ក្នុងនោះបានចាក់ដូសទី៣ចំនួន ០១នាក់, បានចាក់ដូសទី៤ចំនួន០២នាក់ ស្រី្ត០១នាក់, បានចាក់ដូសទី៥ចំនួន១៧ នាក់ ស្រ្តី ០១ នាក់ ។

២-ជនជាប់ឃុំចំនួន១,០៦៨នាក់ ស្ត្រី ៦៣ នាក់ ៖ ក្នុងនោះបានចាក់ដូសទី៣ចំនួន៣៣១នាក់ ស្រ្តី០៣នាក់, ចាក់ដូសទី៤ចំនួន៦៧៣នាក់ ស្ត្រី១៤ នាក់ និងចាក់ដូសទី៥ចំនួន៦៤នាក់ ស្ត្រី ៤៦ នាក់ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖