ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌកំបូលអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ប្រចាំខែកញ្ញា

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ប្រចាំខែកញ្ញា ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំនោះដែរ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកប្រធានក្រុមយោធភូមិភាគពិសេសប្រចាំខណ្ឌកំបូល លោកនាយករដ្ឋបាលសាលាខណ្ឌ លោក-លោកស្រីប្រធានការិយាល័យទាំង១១ លោកចៅសង្កាត់/ចៅសង្កាត់រង​ទាំង៧ លោកស្មៀនសង្កាត់ទាំង៧​ និងលោកនាយ​/នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧។

លោកអភិបាលខណ្ឌបានឲ្យដឹងថារបៀបវារ:សំខាន់ៗក្នុងកិច្ចប្រជុំរួមមាន៖

១.ការងារគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានសង្កាត់​ និងខណ្ឌ

២.សមិទ្ធផលការងារ​ បញ្ហាប្រឈម​ និងសំណូមពររបស់ការិយាល័យនានាក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌកំបូល

៣.បញ្ហាផ្សេងៗ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖