ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចនគរបាលស្រុកបាកាន ចុះល្បាតពេលយប់បង្រ្កាប និងឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងប៉ុស្តិ៍ស្នាមព្រះចំនួន០២នាក់ សហការជាមួយកម្លាំងប្រជាការពារចំនួន០២នាក់ កាលពីវេលាម៉ោង២១និង៣៥នាទីយប់ថ្ងៃទី៣១ ខែសីហា ចុះល្បាតពេលយប់បង្រ្កាបនិងឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ នៅចំណុចមុខរោងម៉ាសុីនកិនស្រូវមួយកន្លែង ស្ថិតនៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជាក់ស្ដែង​យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា​ កម្លាំងប៉ុស្តិ៍ស្នាមព្រះ សហការជាមួយកម្លាំងប្រជាការពារចុះល្បាតក្នុងភូមិសាស្រ្តបានប្រទះឃើញក្មេងទំនេីងជិះម៉ូតូចំនួន០២ គ្រឿង មានគ្នាចំនួន០៥នាក់ កម្លាំងសមត្ថកិច្ចបានឈប់សួរនាំ ពេលនោះបក្សពួកចំនួន០៣នាក់បានរត់គេចខ្លួនបាត់។ 

ប្រភពដដែលបន្តថា​ ក្មេងទំនើងទាំង០២នាក់នេះ៖ ទី១-ឈ្មោះ លន វិច្ឆិកា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកោះក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ទី២-ឈ្មោះ ភ័ណ្ឌ ផារីន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិជើងភ្លើង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ 

ចំណែក​វត្ថុតាងចាប់យករួមមាន៖ -កាំបិតផ្គាក់ចំនួន០២ដើម,-ដាវចំនួន០១ដើម -ម៉ូតូធុនសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ ស្លាក លេខ ពោធិ៍សាត់ 1M-4249  នឹងម៉ូតូធុនសង់សេ១២៥ ពណ៌ខ្មៅបិតតែមពណ៌ទឹកមាស ស៊េរីឆ្មាំ២០១៨ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G-9401 ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីដោះស្រាយតាមនីតិវិធី៕

ដោយ​ ៖ អារុណ​រះ


ចែករំលែក៖