ព័ត៌មានទាន់ហេតុការណ៍៖

បេឡារូស៖ កម្លាំងទាហានអ៊ុយក្រែនមិនចុះសម្រុងជាមួយប្រធានាធិបតី នាំឱ្យសង្គ្រាមជិតបញ្ចប់ហើយ

ចែករំលែក៖

ប្រធានាធិបតីបេឡារូស លោក Alexander Lukashenko ជឿជាក់ថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ជិតដល់ទីបញ្ចប់ហើយ ខណៈដែលកម្លាំងទាហានមិនចុះសម្រុងជាមួយប្រធានាធិបតីអ៊ុយក្រែន។
មានប្រសាសន៍នៅថ្ងៃទី ១ខែកញ្ញា ប្រធានាធិបតីបេឡារូស បានលើកឡើងថា អ៊ុយក្រែនកំពុងតែបែកបាក់គ្នា រវាងថ្នាក់ដឹកនាំនឹងយោធា ទាំងនោះហើយសង្គ្រាមអាចនឹងឈានដល់ទីបញ្ចប់ក្នុងពេលឆាប់ៗនេះ។
តាមការលើកឡើងរបស់លោក Alexander Lukashenko កម្លាំងទាហាន គឺជាក្រុមតែមួយគត់នៅក្នុងប្រទេសអ៊ុយក្រែនអាច«ទះតុនិយាយថា ត្រូវតែពិភាក្សាបើមិនចង់ឱ្យអ៊ុយក្រែនលុបចេញពីផែនទី»។
ការប្រកាសរបស់លោក Alexander Lukashenko មានចំណុចដូចគ្នាជាច្រើនជាមួយនឹងការប្រកាសរបស់អនុប្រធានគណៈកម្មការសន្តិសុខជាតិរុស្សុី លោក Dmitry Medvedev ដែល លោកបានបញ្ជាក់ថា កម្លាំងទាហានអ៊ុយក្រែនអាចនឹងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលទីក្រុងកៀវ ដើម្បីពិភាក្សាសន្តិភាពជាមួយរុស្ស៊ីបញ្ចប់សង្គ្រាម ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ​TTXVN

រូប​ថត​ ៖ Tass


ចែករំលែក៖