ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលខេត្តកណ្ដាលនាំយកថវិកា៥,០០០$ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

ចែករំលែក៖

ខេត្តកណ្តាល​ ៖ នៅរសៀលថ្ងៃទី២ ខែកញ្ញា​ ឆ្នាំ២០២២​នេះ​ លោកឧត្តម​សេ​នី​យ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំលោកស្នងការរងជាច្រើនរូបនាំយកថវិកាចំនួន៥០០០ដុល្លារសហរដ្ឋអាមេរិក ប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់​ ដល់សកម្មភាពមនុស្សធម៌​ របស់កាកបាទក្រហមកម្ពុជា ពិសេស​ចូល​រួមអបអរសាទរខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា​ និងគ្រោះមហន្តរាយផ្សេងៗ”។ 

   ឱកាស​ននេះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់ លោកស្នងការនគរបាលខេត្តកណ្ដាល និងមន្ត្រីក្រោមឱវាទ ដែលបានចំណាយថវិកាចំនួន៥០០០ដុល្លា និងពេលវេលា នាំយកមកប្រគល់ជូនសាខាកាកបាទ​ក្រហមកម្ពុជាខេត្តកណ្ដាល​ នៅពេលនេះ​ ។

  លោក ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលបន្តថា ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបតាម​តម្រូវការចាំបាច់​ សម្រាប់ទ្រទ្រង់​ ដល់សកម្មភាពមនុស្សធម៌​ របស់កាកបាទ​ក្រហមកម្ពុជាខេត្តកណ្តាល ជួយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រជួបការលំបាក​ និងគ្រោះមហន្តរាយផ្សេងៗ៕

ដោយ : សិលា


ចែករំលែក៖