ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មប្រឆាំងរដ្ឋាភិបាល សហគមន៍អឺរ៉ុបនិងណាតូនៅសាធារណរដ្ឋឆេក

ចែករំលែក៖

មានក្រុមបាតុករប្រមាណ៧ម៉ឺននាក់បានចូលរួមធ្វើបាតុកម្មនៅក្នុងទីក្រុង Prague នៃប្រទេសសាធារណរដ្ឋឆេក ដើម្បីប្រឆាំងនឹង សហគមន៍អឺរ៉ុប អង្គការណាតូ ដោយសារតែវិបត្តិកង្វះថាមពល។
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា ការធ្វើបាតុកម្មដោយមានការចូលរួមពីបណ្តាគណបក្សនយោបាយនៅក្នុងទីលាន Wenceslas ក្នុងទីក្រុង Prague នាថ្ងៃទី៣ខែកញ្ញា ។ ការធ្វើបាតុកម្មកើតឡើងក្រោយពេលរដ្ឋាភិបាលប្រទេសនេះឆ្លងផុតការបោះឆ្នោតលើសេចក្តីទុកចិត្ត។
បច្ចុប្បន្នវិបត្តិថាមពលនៅក្នុងតំបន់អឺរ៉ុបកំពុងបង្កឱ្យមានវិបត្តិនយោបាយ ដោយតម្លៃប្រេងឡើងថ្លៃខ្ពស់មិនធ្លាប់មានក្នុងរយៈពេល៣ទសវត្សរ៍កន្លងមក។ កម្លាំងប៉ូលិសឆេកបានឱ្យដឹងថា គិតត្រឹមថ្ងៃត្រង់ថ្ងៃទី៣ខែកញ្ញា មានមនុស្សចូលរួមធ្វើបាតុកម្មប្រមាណ៧ម៉ឺននាក់ ។
ក្រុមបាតុបានទាមទារឱ្យសម្ព័ន្ធគណបក្សកាន់អំណាចដែលមាន៥គណបក្សចូលរួមដឹកនាំដោយនាយករដ្ឋមន្ត្រី Petr Fiala ត្រូវតែលាលែងចេញពីតំណែង ដោយសារតែមានបញ្ហាជាច្រើន ក្នុងនោះមានគោលនយោបាយជិតស្និទ្ធលោកខាងលិចធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិ៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖