ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ​ សេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី​ នៅតាមតំបន់ក្នុងរាជធានីភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​រដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ​ នៅវេលាម៉ោង​ ៤​និង​ ៤០នាទីរសៀល​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី​ នៅតាមតំបន់ក្នុងរាជធានីភ្នំពេញ​។ 

យោងតាម​សេចក្តីជូនដំណឹងរបស់​រដ្ឋាករទឹកស័្វយក្រុងភ្នំពេញ​ បានបញ្ជាក់ដូមខាងក្រោមនេះ៖

១. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ២២៥មម នៅលើចិញ្ចើមផ្លូវលេខ១៣៦DT នៅចន្លោះផ្លូវលេខ១៩៣DT ដល់ប្លុក នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២។

២. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ២២៥មម នៅលើចិញ្ចើមផ្លូវលេខ១៣៦cc នៅចន្លោះផ្លូវលេខ១៣៦cc ដល់ផ្លូវលេខ១៥៧ccPE នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។

៣. គ្រោងជីកប្តូរបំពង់ចែកចាយទឹកស្អាតទំហំ ១១០មម នៅលើចិញ្ចើមខាងត្បូងផ្លូវលេខ៩០២ នៅចន្លោះផ្លូវលេខ៩០២a ដល់ផ្លូវលេខ៩៣ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២។

៤. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ៦៣មម នៅលើផ្លូវលេខ៧២១k-៤ នៅចន្លោះផ្លូវលេខ៧២១k ដល់ផ្លូវលេខ៧២១k-៤ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។

៥. គ្រោងអនុវត្តខួងឆ្លងកាត់ទទឹងផ្លូវរថភ្លើង ដើម្បីដាក់បំពង់មេនាំទឹកស្អាតទំហំ ១២០០មម នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅដើមសប្តាហ៍ទី៣ ខែកញ្ញា ឆ្នាំ២០២២៕

ដោយ​៖សហការី​


ចែករំលែក៖