ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសមានរដ្ឋមន្ត្រីការបរទេសជាជនជាតិស្បែកខ្មៅលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ចែករំលែក៖

ប្រទេសអង់គ្លេស៖ លោក James Cleverly ទទួលបានការចាប់អារម្មណ៍បំផុតក្រោយពេលនាយករដ្ឋមន្ត្រីថ្មីអង់គ្លេស លោកស្រី Liz Truss ជ្រើសរើសធ្វើជារដ្ឋមន្ត្រីការបរទេស។ លោកបានក្លាយជាជនជាតិស្បែកខ្មៅដំបូងបង្អស់ដែលបានកាន់តំណែងដ៏សំខាន់មួយនេះ។

ក្រោយឡើងកាន់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេសនៅថ្ងៃទី៦ខែកញ្ញា លោកស្រី Liz Truss បានតែង
តាំងរដ្ឋមន្ត្រីថ្មី៣រូប គឺរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងរដ្ឋមន្ត្រីក្រសួងការបរទេស។

លោក James Cleverly ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងអបរំ ក្រោមរដ្ឋកាលដឹកនាំរបស់នាយករដ្ឋមន្ត្រី បូរីស ចនសុន ពេលនេះលោកបានក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរបស់អង់គ្លេស។

លោក James Cleverly កើតនៅឆ្នាំ១៩៦៩ មានម្តាយជាជនជាតិ Sierra Leone ចំណែកឪពុកជាជនជាតិស្បែកស។ នៅក្នុងសុន្ទរកថា លោក James Cleverly បានលើកឡើងពី កុមារភាពដែលត្រូវបានគេរើសអើង ដោយសារតែជាកូនកាត់ ។ លោក បានអំពាវនាវដល់គណបក្សអភិរក្ស គួរតែធ្វើសកម្មភាពឱ្យបានច្រើនជាងនេះដើម្បីទទួលបានការគាំទ្រពីក្រុមជនជាតិស្បែកខ្មៅ។

លោក James Cleverly ធ្លាប់កាន់តំណែងនៅក្នុងក្រសួងការបរទេសទទួលបន្ទុកតំបន់អឺរ៉ុប ហើយលោកតែងតែលើកឡើងនៅចំពោះមុខសភា ស្តីពីការគាំទ្ររបស់អង់គ្លេសទៅលើរដ្ឋាភិបាលអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ី៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ REUTERS​

រូបថត៖ ttxvn


ចែករំលែក៖