ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤២​នាក់​ ក្នុងករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៧​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៨​ ខែកញ្ញា!

ចែករំលែក៖

​ភ្នំពេញ​៖​ យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃ​ព្រហស្បតិ៍​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២២នេះថា​៖​ ជនសង្ស័យ​ចំនួន​៤២​នាក់​(​ស្រី​៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៧​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០៨​ ខែកញ្ញា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ 

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤២​នាក់​ រួម​មាន​៖​ ជួញដូរ​ ៩​ករណី​ ឃាត់​មនុស្ស​​ ១៥​នាក់​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ៤​ករណី​ ឃាត់​មនុស្ស​​ ៨​នាក់​ ,បើកបរ​ក្រោម​ឥទ្ធិពល​ ១​ករណី​ ឃាត់​មនុស្ស​​ ១​នាក់​ និងប្រើប្រាស់​ ៣​ករណី​ ឃាត់​មនុស្ស​​ ១៨​នាក់​ ។​

ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​(ម៉ាទឹកកក​)ស្មេីនិង​ ៣១,២៤​ក្រាម​ និង​១៩​កញ្ចប់​តូច​ ។​

​ជាក់ស្ដែង​លទ្ធផលក្នុងករណីបង្រ្កាប​ខាងលើនេះចំនួន​ ១២​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ មានដូចខាងក្រោម​៖​ 

​១​ /​ មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​មនុស្ស​​ ១​នាក់​ និងប្រើប្រាស់​ ១​ករណី​ ឃាត់​មនុស្ស​​ ៥​នាក់​ ចាប់​យក​(ម៉ាទឹកកក​)​ ស្មេីនិង​​ ១,២៨​ក្រាម​។​ 

២​ /​ បន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​មនុស្ស​​ ៤​នាក់​ ចាប់​យក(ម៉ាទឹកកក​)ស្មេីនិង​​ ១៩,២៧​ក្រាម​។​ 

៣​ /​ កំពង់ឆ្នាំង​៖​ បើកបរ​ក្រោម​ឥទ្ធិពល​ ១​ករណី​ ឃាត់​មនុស្ស​​ ១​នាក់​។​ 

៤​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​មនុស្ស​​ ២​នាក់​ ចាប់​យក​(ម៉ាទឹកកក​)​ ៥,៨៣​ក្រាម​។​ 

៥​ /​ កំពត​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​(ម៉ាទឹកកក​)ចំនួន​​ ១៦​កញ្ចប់​តូច​។​ 

៦​ /​ កណ្តាល​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៥​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​(ម៉ាទឹកកក​)ស្មេីនិង​​ ៤,១២​ក្រាម​ និង​២​កញ្ចប់​តូច​។​ 

៧​ /​ រាជធានី​ភ្នំពេញ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​មនុស្ស​​ ១​នាក់​ ចាប់​យក​(ម៉ាទឹកកក​)ស្មេីនិង​​ ០,១៦​ក្រាម​។​ 

៨​ /​ ព្រៃវែង​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

៩​ /​ ស្ទឹង​ត្រែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក(​ម៉ាទឹកកក​)ស្មេីនិង​​ ០,២២​ក្រាម​។​ 

១០​ /​ សៀមរាប​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ៤​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​មនុស្ស​​ ៩​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​(ម៉ាទឹកកក​)ស្មេីនិង​​ ០,២៧​ក្រាម​។​ 

១១​ /​ ប៉ៃលិន​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​មនុស្ស​​ ១​នាក់​ និងប្រើប្រាស់​ ១​ករណី​ ឃាត់​មនុស្ស​​ ៤​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​(ម៉ាទឹកកក​)ស្មេីនិង​​ ០,០៩​ក្រាម​។​ 

១២​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​មនុស្ស​​ ២​នាក់​ ចាប់​យក​(ម៉ាទឹកកក​)​ ១​កញ្ចប់​តូច​ ៕​

ដោយ​៖ស​ តារា​(រូបភាព៖ ឯកសារ)


ចែករំលែក៖