ភ្នំពេញ៖ ក្រុមហ៊ុនស្នាដៃនារីខ្មែរសាឡន នៅព្រឹកថ្ងៃសុក្រទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្នាដៃនារីខ្មែរសាឡន និងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនស្នាដៃនារីខ្មែរសាឡន ត្រេឌីង ឯ.ក និងសហគ្រាសថែរក្សាសម្រស់ ឡាវី ក្រោមអធិបតីភាពលោក ទូច គង្គា និងលោកស្រី កែ កុលសោភា ស្ថិតនៅសង្កាត់ពងទឹក ខណ្ឌដង្កោ។ ក្នុងពិធីនេះដែរមានការចូលរួមពី លោកអគ្គនាយកក្រុមហ៊ុនស្នាដៃនារី សាឡន , លោកស្រីអគ្គនាយិកា មជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន ,លោកស្រីសហគ្រាសថែរក្សាសម្រស់ ឡាវី និងបណ្តាប្រធានសាខាទាំង១៤សាខា និងដៃគូរសហការចំនួន ៤៥សាខា ព្រមទាំងបុគ្គលិកមកពីបណ្តារាជធានី-ខេត្ត។
លោក ម៉ៅ មីន អគ្គនាយកក្រុមហ៊ុនស្នាដៃនារីខ្មែរសាឡន បានឱ្យដឹងថា ស្នាដៃនារីខ្មែរសាឡន ចាប់ផ្ដើមដំណើរដំបូង ក្នុងកំឡុងឆ្នាំ២០០៦ ជាមួយពាក្យស្លោកថា, អភិវឌ្ឍន៍ សេចក្តីស្រឡាញ់ ទំនុកចិត្ត ដោយមានចំនួន ១៤សាខា មានដៃគូរសហការ ចំនួន៤៥ សាខា មានការចែកចាយ បង្រៀនជំនាញផ្នែកសាឡន ដូចជា អ៊ុតសក់ត្រង់ លាបពណ៌សក់ រចនាក្រចក Make Up (តុបតែងមុខ) ជាដើម ។ល។
លោកបន្តថា ស្នាដៃនារីខ្មែរសាឡន មានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម , បើផ្នែកមជ្ឈមណ្ឌលបណ្តុះបណ្តាល គឺមានអាជ្ញាប័ណ្ណពីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ , ចំពោះប្រវេទន៍ផលិតផល មានអាជ្ញាប័ណ្ណ ពីក្រសួងសុខាភិបាល , និងសហគ្រាសមានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម ។ និយាយរួម(ស្នាដៃនារីខ្មែរ សាឡន) អនុវត្តតាមច្បាប់របស់រដ្ឋ ក្នុងការប្រកួតប្រណាំងប្រជែងពាណិជ្ជកម្មដោយមានភាពស្មោះត្រង់ ។
នាឱកាសនោះ លោក ទូច គង្គា បានថ្លែងថា យើងសង្កេតឃើញថាក្រុមហ៊ុននារីខ្មែរសាឡនគឺជាទំនេីបកម្ម បានកកេីតដំបូងមកតាំងពីឆ្នាំ២០០៦ ដោយសារតែមានការខំប្រឹងប្រែងពីលោកអគ្គនាយករហូតបង្កេីតបានជាក្រុមហ៊ុននេះបាន ព្រោះតែផលិតផលយេីងមានស្ដង់ដា គុណភាព ដូចជា ការធ្វេីសាឡន និងផលិតផលទាំងឡាយគឺវាត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសទាំងនេះហេីយធានាបាននូវគុណភាព ដោយគុណភាពនេះហេីយទេីបទទួលបានការទុកចិត្តពីអតិថិជន។ ប្រសិនយេីងគ្មានគុណភាព សេវាកម្មមិនល្អគឺគ្មានអតិថិជនណាគេមកគ្រាំទ្រយេីងទេ ប៉ុន្តែដោយសារតែសេវាកម្មយេីងល្អ ចាប់ផ្ដើមពីសាឡនតូចមួយ ឡេីងទៅជាសហគ្រាស រហូតមកទល់ពេលបច្ចុប្បន្ននេះ បានក្លាយទៅជាក្រុមហ៊ុន និងឈានទៅដល់ការបេីកសាខាជាច្រេីននៅតាមបណ្ដាខេត្ត-រាជធានី។
លោក ទូច គង្គា ថ្លែងបន្តថា ដេីម្បីឱ្យក្រុមហ៊ុនកាន់តែរីកចម្រេីនមានទំនប់ទុកចិត្តពីអតិថិជន ក្នុងការប្រកួតប្រជែង ប៉ុន្តែបេីយេីងខ្វះបដិសណ្ឋារកិច្ចនោះ ក៏យេីងមិនអាចរីកចម្រេីនទៅមុខដែល។ ជាពិសេសផលិតផលនីមួយៗ ត្រូវតែរក្សាទុកនៅកន្លែងដែលមានស្ដង់ដាតាមលកខណៈបច្ចេកទេស និងឆ្លងកាត់និងត្រួតពិនិត្យត្រឹមត្រូវនៅក្រសួងសុខាភិបាល។ លោកបន្តថា ចំពោះការវិនិយោគគឺយេីងត្រូវអនុវត្តតាមច្បាប់របស់រដ្ឋ មានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺជាការចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា និងបានចំណូលពន្ធបង់ជូនរដ្ឋ។
ក្នុងពិធីនេះសិក្ខាសាលាផលិតផលគ្រឿងសំអាងម៉ាក់ LAVIE ដែលមានដូចជា៖ LAVIE ARMPIT WHITENING 191 ,LAVIE ឡេលាបខ្លួន ,LAVIE ត្រាំទឹកដោះគោស្ងួត ,LAVIE ព្យាបាលមុខជាំ ,LAVIE ព្យាបាលមុខមុន ,LAVIE SKINCARE លាបមុខប្រចាំថ្ងៃ ។
ចំណែកឈុត LAVIE ARMPIT WHITENING (ឡេក្លៀក),ឈុត LAVIE WHITENG BODY CREAM (ឡេលាបខ្លួន),ឈុត LAVIE WHITENG BATH RICE GERM (ទឹកដោះគោស្ងួត) ,ឈុត LAVIE CINSENC ESSENCE ( ព្យាបាលមុខជាំ) ,ឈុត LAVIE CINSENC ESSENCE ព្យាបាលមុខមុន) ឈុត LAVIE SKINCARE ( លាបមុខប្រចាំថ្ងៃ) ,ឈុតសាប៊ូ NRKS មាស ,ឈុតសាប៊ូ SONDARELL, និងឈុតសាប៊ូ NINE STOR៕
ដោយ៖សហការី