ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិសនីកម្ពុជា​ មានករណី​ដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨​ នៅសង្កាត់មួយចំនួន​ ក្នុងខណ្ឌដង្កោ​

ចែករំលែក៖

ភ្នំពេញ​៖ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គិសនីកម្ពុជា​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F22) មូលហេតុបណ្តាលមកពីមានកំហូចតំណក្បាលកាប(BE) ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ សង្កាត់ជើងឯក និងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជា​ បានគូសបញ្ជាក់ថា​ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៥​ និង៥០នាទីទៀបភ្លឺ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F22) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ សង្កាត់ជើងឯក និងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លើកលែងតែបន្ទប់ភ្លើងលេខP3264, P1325, P1054 ដែលមានទីតាំងស្ថិតនៅ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

ដោយ​៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖