ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បង្ហាញមុខ​យុវជន​ ០៦​នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានបង្ហាញមុខយុវជនចំនួន​ ៦នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ បន្ទាប់ពី​កម្លាំងជំនាញ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចុះបង្រ្កាប​ និងឃាត់ខ្លួន​រួមនិង​វត្ថុតាង​ជាក់ស្ដែង​។ 

របាយការណ៍ដដែល​បន្តថា​ ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ វេលាម៉ោង​២១និង​៤០នាទីយប់នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅចំណុចភូមិ០២ សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ ។​ 

១-ឈ្មោះ ស៊ូ បូរី ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ ០២ សង្កាត់ ០២ ក្រុង-ខេត្តព្រះសីហនុ ។ 

២-ឈ្មោះ ដារ៉ា សារ៉ាវីដ ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ក្រុម ១២ ភូមិ ០៥​ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ​ ។ 

វត្ថុតាងដកហូតរួមមាន ៖

-ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់ ។ 

-ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនចំនួន ០៤ គ្រាប់

-ថ្នាំដបប្រភេទទឹកសង្ស័យជាសារធាតុញៀនចំនួន ០១​ដប ។ 

-ទូរសព្ទ័ចំនួន ០២គ្រឿង

-ម៉ូតូចំនួន ០១ គ្រឿង ។ 

នៅថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០១និង០៥ នាទី ជនសង្ស័យឈ្មោះ ដារ៉ា សារ៉ាវី បានសហការណ៍ជាមួយសមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យ០២នាក់ទៀត

១-ឈ្មោះ ជា វណ្ណា ភេទ ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​បច្ចុប្បន្ន ភូមិ ០៥ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ ។​

២-ឈ្មោះ វង្ស ភិរម្យ ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ ០៥ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ ។​

វត្ថុតាងដកហូតរួមមាន ៖

-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២ កញ្ចប់​ ។ 

-ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនចំនួន ១១ គ្រាប់

-ទូរស័ព្ទចំនួន ២ គ្រឿង

-ម៉ូតូចំនួន ១ គ្រឿង ។ 

នៅថ្ងៃ ខែ ឆ្នាំដដែលវេលាម៉ោង ០៣និង៣០នាទី ជនសង្ស័យឈ្មោះ ស៊ូ បូរី បានសហការជាមួយ​សមត្ថកិច្ច​បន្តឃាត់ខ្លួនជន០២​នាក់​ទៀត នៅចំនុចភូមិ០២ សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ​

១-ឈ្មោះ សឿង សារ៉ាវ័ន្ត ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ ០៤ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ​ ។ 

២-ឈ្មោះ ស៊ូ បូរិន ភេទ ប្រុស អាយុ​១៨ ជនជាតិ ខ្មែរ​ ទីលំនៅបច្ចុប្បន្ន ភូមិ ០២ សង្កាត់ ០២ ក្រុង-ខេត្តព្រះសីហនុ​ ។ 

វត្ថុតាងដកហូតរួមមាន​៖

-ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនចំនួន ០៦ គ្រាប់

-ថ្នាំដបប្រភេទទឹកសង្ស័យជាសារធាតុញៀនចំនួន ០៥ដប ។ 

-ទូរស័ព្ទចំនួន ០២ គ្រឿង​

-ម៉ូតូចំនួន ០១ គ្រឿង​ ។ 

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង​ ត្រូវ​បាន​កម្លាំង​នគរបាលខេត្តព្រះសីហនុ​ កសាងសំណុំរឿងបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាមនីតិវិធី ៕

ដោយ​៖សហការី​


ចែករំលែក៖