ព័ត៌មានទាន់ហេតុការណ៍៖

ចោរគាស់ផ្ទះចូលលួចទូរស័ព្ទ និងអាយផេតស៊េរីទំនើបអស់ជាច្រើនគ្រឿង នៅសង្កាត់ស្ទឹងមានជ័យ២ ជនរងគ្រោះសំណូមពរឱ្យលោកមេប៉ុស្តិ៍ឡើងថ្មី ជួយស្រាវជ្រាវតាមចាប់ជនសង្ស័យ

ចែករំលែក៖

     ភ្នំពេញ ៖ នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានគណនីFacebook ផ្ទាល់របស់ជនរងគ្រោះ ដែលមានឈ្មោះ  Sok Heng បានបង្ហោះ សារទាំងស្រុងថា ហ្អែង សាហាវណាស់ហ្អែង ករណីចោរគាស់ផ្ទះ ផ្ទះលេខ១១ E ភូមិដំណាក់ ១ ក្រុម៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចន្លោះម៉ោងធ្វើសកម្មភាព ៣៖៣០ព្រឹក ។

     ទ្រព្យសម្បត្តិដែលបាត់ ៖

– macbook pro 2017

– iphone 12 pro max

– ipad pro 2021

– iphone 7 plus 2 គ្រឿង

– ipad mini

– ipad ធម្មតា ១

– Andriod 2 ដូច្នេះបើបងប្អូនហាងលក់គ្រឿងអេឡិចត្រូនិច ប្រទះឃើញសម្ភារៈ ទាំងនេះ ជួយទំនាក់ទំនង មក Account ឈ្មោះSok Heng  នេះផ្ទាល់ និង លេខទូរស័ព្ទ  016729220 , 016844197 , 012269864   

    ជុំវិញករណីនេះ ជនរងគ្រោះក៏បានបញ្ជាក់ទៀតថា គាត់បានដាក់ពាក្យបណ្តឹងរួចហើយ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ សង្ឃឹមថា សមត្ថកិច្ច ជាពិសេសលោកមេប៉ុស្តិ៍ ស្ទឹងមានជ័យ២ ដែលទើបតែឡើងថ្មីនេះ ជួយស្រាវជ្រាវស្វែងរកក្រុមចោរទាំងនេះ យកមកផ្តន្ទាទោសឱ្យខានតែបានផង ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖