ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែកញ្ញាម្សិលមិញនេះ។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃសុក្រទី១៦ ខែកញ្ញា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យចំនួន ២៩នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់មនុស្ស ១៤នាក់ , ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់មនុស្ស ១០នាក់ និងប្រើប្រាស់ ៣ករណី ឃាត់មនុស្ស ៥នាក់ ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែកញ្ញា រួមមាន៖មេតំហ្វេតាមីន(ម៉ាទឹកកក) ស្មេីនិង ១៦,១២ក្រាម និង១៨កញ្ចប់តូច, ល្បាយសារធាតុផ្សំកេតាមីន ស្មេីនិង ៤៧៧៥៩៩៨,០ក្រាម ។
សូមជម្រាបថា ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះជាលទ្ធផលិម្លាំងនគរបាល ដែលបានចូលរួមមានដូចខាងក្រោម៖
១ / មន្ទីរប្រឆាំងគ្រឿងញៀន៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកម៉ាទឹកកកចំនួន ៧,៧១ក្រាម ។
២ / ខេត្តបន្ទាយមានជ័យ ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។
៣ / ខេត្តកំពង់ចាម ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ចាប់យកម៉ាទឹកកកចំនួន ១,៥០ក្រាម ។
៤ / ខេត្តកំពង់ឆ្នាំង ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកម៉ាទឹកកកចំនួន ៦,៤៨ក្រាម និងល្បាយសារធាតុផ្សំកេតាមីនចំនួន ៤៧៧៥៩៩៨,០ក្រាម ។
៥ / ខេត្តកណ្តាល ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកម៉ាទឹកកក ៥កញ្ចប់តូច ។
៦ / រាជធានីភ្នំពេញ ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកម៉ាទឹកកកចំនួន០,៤៣ក្រាម ។
៧ / ត្បូងឃ្មុំ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកម៉ាទឹកកកចំនួន ១៣កញ្ចប់តូច ៕
ដោយ៖ស តារា(រូបភាព៖ ឯកសារ)