ពលរដ្ឋដែលមានបំណងចង់ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយានីអេលីហ្សាបែតទីពីរ នឹងត្រូវរង់ចាំយូរ ហើយមានមនុស្សជាច្រើនបានដួលសន្លប់ដោយសាតែររង់ចាំយូរពេក។ ពេលនោះមានមនុស្សឈរតម្រង់ជួរ ៨គីឡូម៉ែត្ររង់ចាំដល់វេនរបស់ខ្លួនចូលទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយានី។
តាមគម្រោង នឹងមានមនុស្សជាច្រើនទៀតបានចូលរួមតម្រង់ជួរដើម្បីបានចូលគោរពព្រះវិញ្ញាណក្ខន្ធនៅចុងសប្តាហ៍នេះ ។ តាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស មានពលរដ្ឋជាច្រើនមានបំណងចូលគោរពព្រះមហាក្សត្រិយានីជាលើកចុងក្រោយ។ តាមការសន្និដ្ឋាន គឺអាចនឹងមានពលរដ្ឋប្រមាណ៣៥០ពាន់នាក់នៅទូទាំងប្រទេសមកកាន់ទីក្រុងឡុងដុង ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ។
រូបភាពបានបង្ហាញឱ្យឃើញថា មានមនុស្សជាច្រើនបាននាំទាំងកូនតូចចូលទៅគោរពព្រះវិញ្ញាណក្ខន្ធផងដែរ ។ លោក Pesach Neussbaum បានធ្វើដំណើរពីប្រទេសកាណាដានៅថ្ងៃទី១៤ខែកញ្ញា ដោយមានបំណងចង់ឃើញព្រះមឈូសារបស់ព្រះមហាក្សត្រិយានី ។
លោកបានរង់ចាំរហូតដល់ទៅ៦ម៉ោងទើបបានចូលទៅគោរពព្រះវិញ្ញាណក្ខន្ធ។ ពលរដ្ឋដែលចូលរួមគោរពព្រះវិញ្ញាណក្ខន្ធភាគច្រើនស្លៀកឈុតខ្មៅ ៕ ដោយ៖ ធីរីណា
រូបថត ៖ Zingnews.vn