ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចិនស៊ី ជីងពីង ប្រកាសថា មិនមានប្រទេសណាមួយអាចសម្រេចពីបញ្ហាកោះតៃវ៉ាន់នោះឡើយ

ចែករំលែក៖

ប្រធានាធិបតីចិនបានប្រកាសថា «មិនមានប្រទេសណាមួយនៅលើពិភពលោកអាចសម្រេចជំនួសចិនលើបញ្ហាកោះតៃវ៉ាន់នោះឡើយ ហើយចិននឹងមិនលើកលែងដល់ការជ្រៀតជ្រែកណាមួយពីខាងក្រៅឡើយ។
ការបញ្ជាក់ខាងលើរបស់ប្រធានាធិបតីចិនធ្វើឡើងក្រោយជំនួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោកពូទីន បន្ទាប់ពីកិច្ចប្រជុំ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Samarkand នាថ្ងៃទី១៥ខែកញ្ញា ។
បណ្តាញព័ត៌មាន CCTV បានដកស្រង់សម្តីប្រធានាធិបតីស៊ី ជីងពីង ដែលបានបញ្ជាក់ថា «ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះប្រទេសដែលមានគោលបំណងគាំទ្រកោះតៃវ៉ាន់ឯករាជ្យ។ គ្មានប្រទេសណាមួយមានសិទ្ធិនៅក្នុងការសម្រេចដូចជាតុលាការចំពោះបញ្ហាកោះតៃវ៉ាន់នោះឡើយ។
ប្រមុខដឹកនាំរុស្ស៊ីនិងចិនទើបតែជួបប្រជុំគ្នាជាលើកដំបូងចាប់តាំងពីការបើកប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងរដូវរងាកាលពីដើមឆ្នាំ២០២២នៅទីក្រុងប៉េកាំង គឺនៅមុនពេលរុស្ស៊ីបើកយុទ្ធនាការយោធានៅក្នុងប្រទេសអ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូបថត៖ TASS


ចែករំលែក៖