ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកកាន់មាតុប្រទេសវិញក្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី១៦ ខែកញ្ញឆ្នាំ២០២២នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២២និង នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
ដំណើរទស្សនកិច្ចគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៅប្រទេសទាំងពីរធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិក៍ដូចជានីតិប្រតិបត្តិនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវឲ្យកាន់តែរឹងមាំឡើង៕
ដោយ ៖ សិលា