ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន បង្ហោះសាកល្បងដោយ iPhone 14ដែលចាប់ប្រើថ្ងៃនេះ ក្នុងរូបភាពចៅទី២២ ដឹកដៃបងស្រី

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហោះសាកល្បងដោយ iPhone 14ដែលចាប់ប្រើថ្ងៃនេះ ក្នុងរូបភាពចៅទី២២ ដឹកដៃបងស្រី លើផេកផ្លូវការរបស់សម្តេច ដោយសរសេរយ៉ាងខ្លីថា : ដឹកដៃបងស្រីទៅណាចៅ?មកដល់ពេលនេះប្រហែលចៅទី២២ស្គាល់បងស្រីខ្លួនហើយមើលទៅទើបដឹកដៃបងស្រីបែបនេះ?។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា, បង្ហោះសាកល្បងដោយ iPhone 14ដែលចាប់ប្រើថ្ងៃនេះ។ 

សូមរំលឹកថា, កាលពីអាធ្រាតថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ២០២២ ឆ្លងចូលថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុន Apple បាន ប្រកាសចេញនូវត្រកូល iPhone 14 Series ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជា ពិសេសពីសំណាក់ហ្វេន iPhone តែម្តង ជាមួយ នឹងមុខងារថ្មីប្លែក អស្ចារ្យជាងមុន ប្រកបដោយ ប្រណីតភាព។

ក្នុងនោះផងដែរក្រុមការងារ Technology Cambodia បានសង្កេតឃើញមានប្រិយមិត្តជា ច្រើនចង់ដឹងតម្លៃ iPhone 14 Series នៅខ្មែរ ដោយហេតុថាពេលប្រកាស Apple ជម្រាបជូន តម្លៃនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។

យ៉ាងណាក៏ដោយបើតាមការឱ្យដឹងពី សំណាក់ហាងលក់ទូរស័ព្ទចាស់វស្សាល្បីឈ្មោះ Jet Black Store នៅលើផេកផ្លូវការរបស់នៅ ព្រឹកថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០២២កន្លងទៅ នេះ ថាហាង របស់ខ្លួនចាប់ផ្តើមទទួលកក់ iPhone 14 Series ទាំង ៤ម៉ូដែលជាផ្លូវការហើយ ជាមួយនឹងការបញ្ជាក់ពីតម្លៃច្បាស់ៗផងដែរ៖

តាមការបញ្ជាក់បន្ថែមពីទំព័រដដែលបានឱ្យដឹងថា សម្រាប់ iPHONE 14 | 14PRO | 14PRO MAX ទទួល Pre-order ពីថ្ងៃនេះទៅ ហើយ អតិថិជននឹងទទួលអីវ៉ាន់ថ្ងៃ19 កញ្ញា 2022 ចំណែក iPHONE 14 PLUS ក៏ចាប់ ផ្ដើមបើកកក់ពីថ្ងៃនេះទៅដែរ ដោយអតិថិជននឹង ទទួលអីវ៉ាន់នៅថ្ងៃ ១០ ខែតុលា ឆ្នាំ ២០២២។

គូសបញ្ជាក់ផងដែរថា សម្រាប់ការទិញស្មាតហ្វូន ពីហាង JET Black Store អតិថិជននឹងទទួល បានការធានា ១ឆ្នាំពេញពី Apple Official ថែម ទាំងធានាលើម៉ាស៊ីន ព្រមទាំងផ្សេងៗទៀតរហូត ដល់ ៣ខែពីហាងផ្ទាល់ ហើយបើក្នុងករណី មាន បញ្ហាម៉ាស៊ីនចន្លោះ ខាងហាងធានាប្តថ្មីជូន មិន ជួសជុលទេ។

ចំពោះតម្លៃតាមការប៉ាន់ប្រមាណ

-14 Pro Max 128G = 1395$

-14 Pro Max 256G = 1545$

-14 Pro Max 512G = 1795$

-14 ProMax 1024G= 2045$។

ករណី-iPHONE 14

-iPhone 14 128G = 995$

-iPhone 14 256G = 1145$

-iPhone 14 512G = 1345$

ដោយឡែកiPHONE 14 PLUS

-14 Plus 128G = 1195$

-14 Plus 256G = 1295$

-14 Plus 512G = 1435$ ៕


ដោយ : សិលា


ចែករំលែក៖