ក្រុមយក្ស Real Madrid បានពង្រីកការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេទៅកាន់រដូវកាល La Liga ឆ្នាំនេះនៅពេលដែលក្រុមជើងឯកមួយនេះបានផ្តួលគូប្រជែងក្នុងទីក្រុង Atletico Madrid ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Metropolitano កាលពីថ្ងៃអាទិត្យ ថ្ងៃទី១៨ ខែកញ្ញាម្សិលមិញ។
ក្រុម Real Madrid រកបាន២គ្រាប់ល្អបំផុតសម្រាប់រយៈពេលដ៏ខ្លីនៃតង់ទី១ ក្រុមរបស់លោក Carlo Ancelotti បាននាំមុខដែលជាការស៊ុតពី Rodrygo និង Federico Valverde នៅនាទីទី១៨ និងនៅនាទីទី៣៦។ Mario Hermoso រកបានមួយគ្រាប់សងវិញសម្រាប់ក្រុមម្ចាស់ផ្ទះនៅចុងម៉ោងនាទីទី៨៣ ប៉ុន្តែពួកគេមិនអាចរកគ្រាប់បាល់តាមស្មើបានទេ។
ក្រុមរបស់លោក Diego Simeone បានចាប់ផ្តើមយ៉ាងត្រចះត្រចង់ និងបានចូលទៅជិតដោយខ្សែការពារ Felipe និង Yannick Carrasco ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់នាំមុខ ក្រោយ ពេលដែល Rodrygo បានបញ្ចប់ទីយ៉ាងល្អនៅនាទី១៨។ វាគឺជាគ្រាប់បាល់ដែលភាគច្រើនមិនមានអ្វីកើតឡើងនោះទេ ជាមួយនឹងការបញ្ជូនបាល់របស់ AurelienTchouameni ធ្វើឱ្យតំបន់ការពាររបស់ក្រុមម្ចាស់ផ្ទះមានភាពចន្លោះប្រហោង និងអនុញ្ញាតឱ្យកីឡាករប្រេស៊ីលរូបនេះស៊ុតបាល់បញ្ចូលទីបាន។
ជាមួយគ្នានេះខ្សែប្រយុទ្ធ Antoine Griezmann បានមានឱកាសស៊ុតចំគោលដៅប៉ុន្តែត្រូវបានសង្គ្រោះដោយអ្នកចាំទី Thibaut Courtois របស់ Real Madrid ខណៈដែលក្រុមម្ចាស់ផ្ទះសម្លឹងរកការវាយបកវិញ ប៉ុន្តែ Real Madrid បាននាំមុខគ្រាប់ទី២ ជាមួយនឹងការខិតខំប្រឹងប្រែងនៅពេលដែល Valverde បាញ់ពីចម្ងាយបន្ទាប់ពីការបញ្ជូនបាល់ពីVinicius ។
ក្រុម Atletico Madrid បានបង្កើតភាពអស្ចារ្យមួយទៀតតាមរយៈការតែតបាល់បញ្ចូលទីរបស់កីឡាករ Hermoso ក្នុងរយៈពេល៧នាទីមុនចប់ការប្រកួត ផុតដៃអ្នកចាំទី Courtois ហើយពេលខ្សែការពាររូបនេះត្រូវបានបណ្តេញចេញពីការប្រកួតសម្រាប់ការពិន័យជាលើកទីពីរនៅម៉ោងបន្ថែម៩០+១ ធ្វើឲ្យ Real Madrid បានរក្សា៣ពិន្ទុបន្ថែមទៀតនៅសប្តាហ៍ទី៦។
ជ័យជំនះមានន័យថា Real Madrid ត្រឡប់ទៅកំពូលតារាង La Liga វិញដោយមាន១៨ពិន្ទុពីការប្រកួតចំនួន៦ ដោយនាំមុខ Barcelona ២ពិន្ទុ។ចំណែកក្រុម Atletico Madrid ឈរនៅលេខ៧ មាន១០ពិន្ទុចាញ់ក្រុមកំពូលតារាងរហូតដល់៨ពិន្ទុឯណោះ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)